ក្រុមហ៊ុនធំពីរចាប់ដៃគ្នាមានឆន្ទៈប្រែមុខមាត់កម្ពុជាទៅជាឧស្សាហកម្មបែបទំនើប

  • 2022-10-14 16:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីវិស័យផលិតកម្មនៅកម្ពុជា រួមទាំងឧស្សាហកម្មនិងសេវាកម្មមានភាពទំនើប បំពាក់ដោយច្ចេកវិទ្យាស្វ័យប្រវត្តិ ពិសេសគឺប្រើប្រាស់មនុស្សយន្ត (robot) ស្របតាមការយល់ឃើញរបស់ លោកឧកញ៉ា លឹម ប៊ុនសួរ ជាប្រធានក្រុមហ៊ុន AZ Group និងលោក Niwat Kongsomjit ជា CTO និងសហស្ថាបនិក TKK Corporation ទើបក្រុមហ៊ុនទាំងពីរសម្រេចចាប់ដៃគ្នា ដោយចុះ MOU កាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ការសហការនេះដែរ នឹងធ្វើឱ្យ ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនទាំងពីរផ្ទាល់ក្លាយជាដៃគូរប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជាមួយនឹងបច្ចេកវិទ្យាទំនើបៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ AZ Group ក៏បានប្រកាសចេញនូវការចាប់ផ្ដើមអាជីវកម្មថ្មីនៃផលិតផលមនុស្សយន្ត និងបច្ចេកវិទ្យា ជាមួយដៃគូក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយរបស់ ប្រទេសថៃ Hi-Tech មកកាន់ប្រទេសកម្ពុជា។ ក្នុងនោះផលិតផលពិសេសៗរួមមាន ប្រព័ន្ធ Hi-Tech Robotic Systems និងវេទិការួមបញ្ចូលគ្នារួមមាន Robot បំរើសេវាកម្ម, Robot ប្រើប្រាស់ក្នុងឧស្សាហកម្ម និង Cira Core Technology៕

អត្ថបទថ្មី