សោកស្ដាយ Kante មិន​អាច​​បង្ហាញ​វត្តមាន​នៅ World Cup បាន​ឡើយ

  • 2022-10-19 02:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​និង​ក្លឹប Chelsea កីឡាករ N’Golo Kante មិន​អាច​បង្ហាញ​វត្តមាន​​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​រៀបចំ​នៅ​ប្រទេស​កាតា​​បាន​ឡើយ បន្ទាប់​ពី​​វះកាត់​​របួស​សរសៃពួរ។

Kante វ័យ​៣១​ឆ្នាំ​​​បាន​ទទួល​រង​របួស​អំឡុង​ពេល Chelsea ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ Spurs កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ សីហា​​កន្លង​ទៅ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​​របស់ Chelsea បាន​និយាយ​ថា ការ​វះកាត់​របួស​បាន​ជោគជ័យ​ ប៉ុន្តែ Kante រំពឹង​ថា​នឹង​ត្រូវ​សម្រាក​រយៈពេល​៤​ខែ។

Kante ដែល​ឈ្នះ​ពាន World Cup ជាមួយ​បារាំង​កាល​ពី​ឆ្នាំ​២០១៨ បាន​ចូល​ក្នុង​បញ្ជី​​កីឡាករ​លេង​នៅ Premier League ដែល​របួស​ធ្ងន់ធ្ងរ​​មិន​អាច​ចូល​លេង​ World Cup ដែល​គ្រោង​លេង​នៅ​ខែ​វិច្ឆិកា។ មិត្តរួម​ក្រម Chelsea របស់​គេ កីឡាករ Reece James កំពុង​ស្ថិត​ក្នុង​មន្ទិល​សម្រាប់​ជម្រើសជាតិ​អង់គ្លេស បន្ទាប់​ពី​មាន​របួស​​ជង្គង់​ពេល​លេង​ជាមួយ AC Milan នៅ UCL ក្នុង​ខែ​នេះ។

កាល​ពី​ដើម​សប្ដាហ៍ ក្ដី​សង្ឃឹម​​​ខ្សែ​​ប្រយុទ្ធ​​របស់ Liverpool កីឡាករ Diogo Jota ក្នុង​ការ​តំណាង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​លោក Jurgen Klopp បញ្ជាក់​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​​នេះ​នឹង​ត្រូវ​សម្រាក​រយៈពេល​យូរ​ ព្រោះ​តែ​មាន​បញ្ហា​របួស​​កំភួន​ជើង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម