Aguero ទម្លាយ​ថា បើ​ឡើង​លើស ៨០គីឡូ​ Pep អត់​ឱ្យ​ចូល​លេង​ទេ

  • 2022-10-25 11:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sergio Augero អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កាល​នៅ​លេង​ឱ្យ​ក្លឹប Manchester City អ្នក​ចាត់ការ​ Pep Guardiola នឹង​មិន​ឱ្យ​ខ្លួន​ចូល​លេង​ទេ ប្រសិន​បើ​ខ្លួន​ឡើង​ទម្ងន់​លើស៨០គីឡូ​ក្រាម។

លោក​បាន​លើកឡើង​ថា៖ «ប្រសិន​បើ​ទម្ងន់​ល្អ​របស់​យើង​ត្រឹម ៧៩-៨០គីឡូ​ ហើយ​យើង​មាន​ទម្ងន់​ត្រឹម​តែ ៨០គីឡូ ១០០ក្រាម (៨០,១គីឡូក្រាម) នោះ​យើង​នឹង​ត្រូវ​ជាប់​ពិន័យ ហើយ​អត់​បាន​ចូល​លេង​ទេ»។

Auguero បាន​លើកឡើង​ថា លោក Guardiola តឹងតែង​ណាស់​ ពាក់ព័ន្ធ​នឹង​រឿង​កាយ​សម្បទា​នេះ។ យ៉ាងណាមិញ Aguero មិន​ទាស់ទែង​ចិត្ត​អ្វី​នោះ​ទេ ដោយ​គេ​យល់​ថា លោក Pep ចង់​ឱ្យ​តែ​ក្រុម​ល្អ​ប៉ុណ្ណោះ។

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​រូប​នេះ​លេង​នៅ Manchester City បាន ១០ឆ្នាំ មុន​នឹង​ចាកចេញ​ទៅ​លេង​នៅ Barcelona បាន​ប៉ុន្មាន​ខែ​កាល​ពី​ឆ្នាំ២០២១ ហើយ​ក៏​ចូល​និវត្តន៍​តែ​ម្ដង៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម