ក្ដី​ស្រមៃ​របស់​ Di Maria គឺ​ចង់​ត្រលប់​ទៅ​លេង​ក្លឹប​អាហ្សង់ទីន​នេះ​វិញ​

  • 2022-10-26 11:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Angel Di Maria បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្ដី​ស្រមៃ​របស់​គេ​ គឺ​ត្រលប់​មក​កាន់​ក្លឹប​ Rosario Central ដែល​ជា​ក្លឹប​អាហ្សង់ទីន​បណ្ដុះបណ្ដាល​គេ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​។

Di Maria បាន​និយាយ​ថា​៖" ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ​គឺ​ត្រលប់​ទៅ​កាន់​ Rosario Central។ នេះ​ជា​ក្ដីសុបិន្ត​ដែល​ខ្ញុំ​ប៉ង​ចង់​ទៅ​យូរ​មក​ហើយ​។ ដឹង​ច្បាស់​ណាស់​វា​មិន​ងាយ​ទេ​ តែ​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​រឿង​ហ្នឹង​ "។

កីឡាករ​បន្ត​ថា​៖" កីឡាករ​អាហ្សង់ទីន​ជា​ច្រើន​ស្រមៃ​ចង់​បាន​អនាគត​ទៅ​លេង​នៅ​អឺរ៉ុប​ រី​ឯ​ខ្ញុំ​នេះ​វិញ​គឺ​ចង់​ត្រលប់​ទៅ​កាន់​ក្លឹប​អាហ្សង់ទីន​ Rosario Central វិញ​ "។

Rosario Central ជា​ក្លឹប​ដែល​ Di Miaria ចូល​លេង​ និង​បណ្ដុះបណ្ដាល​សមត្ថភាព​តាំង​ពី​កុមារភាព​មក​ ដោយ​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​នៅ​ក្រុម​ថ្នាល​ក្នុង​ឆ្នាំ​១៩៩២-២០០៥ រហូត​ផ្លាស់​មក​ក្រុម​ឈុត​ធំ​ នៅ​ឆ្នាំ​២០០៥-២០០៧ ៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី