Arteta អាចនឹងឈ្នះពាន អ្នកចាត់ការឆ្នើម PL ជាលើកទី២ ក្នុងរដូវកាលនេះ
- 2022-11-03 12:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta អាចនឹងឈ្នះពាន អ្នកចាត់ការឆ្នើម PL ជាលើកទី២ ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal អាចនឹងឈ្នះពាន អ្នកចាត់ការឆ្នើម Premier League ជាលើកទី២ នៅក្នុងរដូវកាលឆ្នាំ២០២២/២២ ក្រោយលោកជាប់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែតុលា នៅក្នុងថ្ងៃនេះ។
កាលពីខែតុលាកន្លងទៅនេះ លោក Arteta ដឹកនាំសរុប៥ប្រកួត ឈ្នះ៤ប្រកួត និងស្មើ១ប្រកួត ដែលធ្វើឲ្យ Arsenal បន្តនាំមុខគេនៅក្នុងតារាងប្រកួត PL ។
អ្នកចាត់ការ Arsenal រូបនេះឈ្នះពានអ្នកចាត់ការឆ្នើម PL ជាលើកទី១ គឺឈ្នះប្រចាំខែសីហា ដោយកាលពីលោកបានដឹកនាំ Arsenal ឈ្នះទាំង៥ប្រកួតតែម្ដងក្នុងខែនោះ។
គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលអាចឈ្នះពានអ្នកចាត់ការឆ្នើម PL ប្រចាំខែតុលានេះគឺមាន លោក Arteta លោក Pep Guardiola អ្នកចាត់ការ Manchester City និង លោក Eddie Howe អ្នកចាត់ការក្លឹប Newcastle United ដោយលទ្ធផលនឹងចេញនៅសប្ដាហ៍ក្រោយព្រោះរង់ចាំការបោះឆ្នោតពីអ្នកជំនាញ និងអ្នកគាំទ្រ៕