រដ្ឋមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ចង់​ឃើញ​ Ronaldo លេង​នៅ​លីគ​ស្រុក​របស់​ខ្លួន

  • 2022-11-25 12:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​កីឡា​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា ព្រះអង្គ​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo លេង​នៅ​ក្នុង​ប្រទេស​ទ្រង់។

ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា៖ «តើ​នរណា​មិន​ចង់​បាន Ronaldo នោះ​?»។

បន្ថែម​ពី​នោះ​ទៀត រដ្ឋមន្ត្រី​ក្រសួង​កីឡា​មួយ​នេះ​បាន​លើកឡើង​ថា Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ក្នុង​នោះ​ដែរ ប្រសិន​បើ​បាន​ Ronaldo នោះ​អារ៉ាប៊ីសាអ៊ូឌីត​អាច​ពង្រឹង​លីគ​បាល់ទាត់​របស់​ខ្លួន​ឱ្យ​ទៅ​ជា​ស្តង់ដា​ពិភពលោក។

អារ៉ាប៊ីសាអ៊ូឌីត​កំពុង​តែ​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​បាល់ទាត់ ដោយ​កាល​ពី​ឆ្នាំ២០២១ ប្រទេស​អារ៉ាប​មួយ​នេះ​បាន​ទិញ​យក​ក្លឹប​អង់គ្លេស Newcastle United តែ​ម្ដង។

ចំណែក​ឯ Ronaldo វិញ​នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ជា​កីឡាករ​គ្មាន​ក្លឹប ក្រោយ​ពេល​ដែល Manchester Untied ប្រកាស​ផ្ដាច់​កុងត្រា​ជាមួយ​កីឡាករ​រូប​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម