ប៊ន​ ណារិទ្ធ៖​ សរសើរ​បង​ម៉ាប់ឆ្វេង​ គាត់​ចាស់​នៅតែ​ល្អ​ជា​ពិសេស​បច្ចេកទេស​នេះ​

  • 2022-12-06 07:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ប៊ន​ ណារិទ្ធ​ ប្រធាន​ក្រុម​ត្រីឆ្លាំងភ្នំពេញ​ សរសើរ​រៀមច្បង​ ម៉ាប់ឆ្វេង​ ថា​នៅ​តែ​ល្អ​បើ​ទោះ​ចាស់​បន្តិច​ក្ដី​ ពិសេស​នោះ​គឺ​ភាព​ឆ្លាតវៃ​វាយ​គេច​រនាំង​ (បាំង)​ ចោះ​រក​ពិន្ទុ​នេះ​តែ​ម្ដង។​

ប៊ន ណារិទ្ធ (អាវប៉ៃតង)

ប្រធាន​ក្រុម​របស់ ​ត្រីឆ្លាំងភ្នំពេញ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ឈ្នះ​លើ​ក្រុម​ម៉ាប់ឆ្វេង​ ឬ​គោព្រៃ​កណ្ដាល​នេះ​មិន​ស្រួល​ឡើយ​ ពោល​ឈ្នះ​ទាំង​ស្វិតស្វាញ​តែ​ម្ដង​ក្នុង​ពាន​រង្វាន់​ Slamball​ នៅ​តារាង​ MS GYM2 ។​

ក្រុមម៉ាប់ឆ្វេង (អាវក្រហម)

ប៊ន​ ណារិទ្ធ​ បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ក្រុម​ខ្លួន​មាន​កាយសម្បទា​ល្អ​ កម្ពស់​ខ្ពស់​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ក៏ពិបាក​បាំង​កីឡាករ​ ម៉ាប់ឆ្វេង​ ដែរ​ ព្រោះ​តែ​ភាព​ឆ្លាតវៃ​បត់បែន​គ្រប់​កាលៈទេសៈ​តែ​ម្ដង។​ មិន​ថាបាល់​យ៉ាងម៉េច​នោះ​ទេ​គឺ ​ម៉ាប់ឆ្វេង​ នៅ​តែ​អាច​វ៉ៃ​បាន​ និង​អាច​ចោះ​យក​ពិន្ទុ​បាន​ដដែល។​

តាម​រយៈ​បទ​ពិសោធ​នេះ​រូប​គេ​ក៏​ដូច​ជា​ក្រុម​នឹង​ខំប្រឹង​កែប្រែ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឡើង​វិញ​ផង​ដែរ​ ព្រោះ​មើល​តាម​ជាក់ស្ដែង​ប្រកួត​នេះមិន​ទាន់​បាន​ល្អ​ណាស់​ណា​ទេ។​

ក្រុមម៉ាប់ឆ្វេង (អាវក្រហម)

រលឹក​ដែរ​ថា​ ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ SABAY និង​ Anchor ​សប្ដាហ៍​ទី៥​ កន្លង​ទៅ​នេះ​គឺ ​ក្រុម​ត្រីឆ្លាំងភ្នំពេញ​ យក​ឈ្នះ​ ក្រុម​គោព្រៃ​កណ្ដាល​ ដោយ​លទ្ធផល​ ២-១ (សិត)​ នៅ​តារាង​បាល់ទះ​ MS GYM 2​ កាល​ពី​ថ្ងៃ​៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២៕​

ក្រុមត្រីឆ្នាំភ្នំពេញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី