លាភធំហើយ! អភិបាលខេត្តកំពង់ស្ពឺប្រកាសនៅតែផ្ដល់រង្វាន់សម្រាប់សិស្សនិទ្ទេសA តែសុំលាក់សិន

  • 2022-12-06 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រកាសផ្តល់ថា សម្រាប់រង្វាន់លើកទឹកចិត្ត សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A នៅខេត្តកំពង់ស្ពឺ ។ ថ្លែងបែបនេះ នាឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលវិឡាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា សម្រាប់រង្វាន់លើកទឹកចិត្ត សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A នៅខេត្តកំពង់ស្ពឺ ឆ្នាំនេះរង្វាន់នៅតែមាន តែចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេស A សុំលាក់សិន ។ ឯកឧត្តម បានថ្លែងបន្ថែមទៀតថា សូមជូនពរក្មួយៗទាំងអស់ ទទួលបានជោគជ័យក្នុងការប្រលងគ្រប់ៗគ្នា ។

គួររំលឹកថា ក្រោយពីការប្រកាសលទ្ធផលបាក់ឌុប ក្នុងឆ្នាំ២០២១កន្លងទៅ ឯកឧត្តម វ៉ី សំណាង បានផ្តល់ នូវរង្វាន់លើកទឹកចិត្តម៉ូតូ ម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ថ្មីម្នាក់មួយគ្រឿងដល់ សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្រោយត្រូវបានរកឃើញចំនួនបេក្ខជនដែលជាប់និន្ទេសA មានចំនួន ៣៣នាក់ទូទាំងខេត្តផងដេរ។

សូមបញ្ចាក់ថា សម័យប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន១១ មានបន្ទប់ចំនួន១៨៧ និងមានសិស្សចំនួន៤៦២៨នាក់ ក្នុងនោះស្រី២៥០២នាក់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី