សប្បាយចិត្តទៅ កម្ពុជានឹងមានអាកាសយានដ្ឋានមួយទៀតនៅលើកោះកណ្ដាលសមុទ្រកម្ពុជា
- 2023-01-19 08:01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយចិត្តទៅ កម្ពុជានឹងមានអាកាសយានដ្ឋានមួយទៀតនៅលើកោះកណ្ដាលសមុទ្រកម្ពុជា
ចន្លោះមិនឃើញ
តាមនាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ អាកាសយានដ្ឋានថ្មីមួយទៀត នឹងមានវត្តមាននៅលើកោះរ៉ុងដ៏ល្បីរបស់កម្ពុជា ក្រោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន កោះរ៉ុង ឌីវេឡបមេន ខេមភីនី។
ភាគីទាំងពីទើបបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនាថ្ងៃម្សិលមិញ។ នេះជាគម្រោងអាកាសយានដ្ឋានអេកូទេសចរណ៍ (ប្រភេទ4C) ដែលតាមផែនការ ត្រូវចំណាយថវិកា ប្រមាណ ៣០០ លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់កោះ-ឆ្នេរសមុទ្រកម្ពុជា។
ក្រុមហ៊ុន កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ សម្ព័ន្ធក្រុមហ៊ុនដ៏ធំរបស់កម្ពុជានេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលសិទ្ធិអភិវឌ្ឍកោះដ៏មានប្រជាប្រិយភាពនេះ ទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ៕