ប្រធានាធិបតី​ឥណ្ឌូនេស៊ី​៖ បើ Tesla មក​វិនិយោគ​នៅ​ឥណ្ឌូនេស៊ី​ ខ្ញុំ​នឹង​ផ្ដល់​សម្បទាន​រ៉ែ​នីកែល

  • 2023-02-02 10:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បង្ហាញ​ពី​ភាព​ជឿជាក់​ថា ក្រុមហ៊ុន Tesla នឹង​មក​វិនិយោគ​នៅ​ប្រទេស​របស់​ខ្លួន​។ នេះ​បើ​តាម​កិច្ចសម្ភាសន៍​របស់​លោក​ជាមួយ​នឹង​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ។

ប្រធានាធិបតី​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ជួប​ជាមួយ​លោក Elon Musk ២ដង​កាល​ពី​ឆ្នាំ​មុន។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ [Elon Musk]ថា បើ​លោក​មក​វិនិយោគ​នៅ​ឥណ្ឌូនេស៊ី​ ខ្ញុំ​នឹង​ផ្ដល់​សម្បទាន​រ៉ែ​នីកែល»។

រ៉ែ​នីកែល​ជា​ធាតុ​មួយ​យ៉ាង​សំខាន់​សម្រាប់​ផលិត​អាគុយ​រថយន្ត​ ដើរ​ដោយ​ចរន្ត​អគ្គិសនី។

ក្រៅ​ពី​ការ​ផ្ដល់​សម្បទាន​រ៉ែ​នីកែល ឥណ្ឌូនេស៊ី​ក៏​គ្រោង​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​ក្រុមហ៊ុន Tesla ដូច​ជា​ការ​កាត់​បន្ថយ​ពន្ធ និង​ការ​ផ្ដល់​កញ្ចប់​ទំនុក​បម្រុង​មួយ​ចំនួន​សម្រាប់​លក់​រថយន្ត​នៅ​ក្នុង​ស្រុក​ឥណ្ឌូនេស៊ី។

លោក​ចូកូវី ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បង្ហាញ​ពី​ភាព​ជឿជាក់​ថា ក្រុមហ៊ុន​នេះ​នឹង​វិនិយោគ​មក​ស្រុក​របស់​ខ្លួន ដោយសារ​តែ​ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​រ៉ែ​នីកែល ហើយ​ទីផ្សារ​ក៏​ធំ​ទៀត។

បើ​យោង​តាម​ស្ថិតិ​ចង​ក្រង​ដោយ​ Statista ឥណ្ឌូនេស៊ី​ជា​ប្រទេស​ផលិត​នីកែល​ច្រើន​ជាង​គេ​លើ​លោក ដោយ​ផលិតផល​រ៉ែ​នេះ​ស្មើ​នឹង​ ៣០% នៃ​រ៉ែ​នីកែល​សរុប​ទូទាំង​ពិភពលោក៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម