Arteta ឆ្លើយតបពាក្យចចាមអារ៉ាមរឿងទៅដឹកនាំ Real
- 2023-03-09 11:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta ឆ្លើយតបពាក្យចចាមអារ៉ាមរឿងទៅដឹកនាំ Real
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថាលោកនឹងទៅដឹកនាំក្លឹប Real Madrid នៅដើមរដូវកាលក្រោយ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថ្ងៃនេះ លោក Arteta បាននិយាយថា អ្នកចាត់ការ និងកីឡាករមិនអាចទៅគ្រប់គ្រងពាក្យចចាមអារ៉ាមដែលត្រូវបាននិយាយ ឬសរសេរនោះឡើយ។ លោកបន្តថា លោកមិនបានគិតពីពាក្យចចាមអារ៉ាមទាំងនោះទេ ហើយកំពុងផ្ដោតអារម្មណ៍ធ្វើការអ្វីដែលលោកកំពុងធ្វើបច្ចុប្បន្ននៅ Arsenal។
Arsenal ក្រោមការដឹកនាំរបស់ Arteta បានបង្ហាញទម្រង់លេងយ៉ាងវិជ្ជមានក្នុងរដូវកាលនេះ។ ក្លឹបកំពុងឈរលេខ ១ នៅក្នុងតារាងលីគកំពូលអង់គ្លេស។
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Real Madrid បាន និងកំពុងរកអ្នកមកជំនួសគ្រូបង្វឹកបច្ចុប្បន្ន លោក Carlo Ancelotti បន្ទាប់ក្រុមអេស្ប៉ាញបង្ហាញទម្រង់លេងមិនសូវបានល្អជាង ២ ខែកន្លងមកនេះ។ ឈ្មោះលោក Arteta ត្រូវបានលើកឡើងថាជាបេក្ខជននាំមុខ ក្នុងពាក្យចចាមអារ៉ាមទាំងនោះ៕