មកស្គាល់អគារខ្ពស់បំផុតនៅឥណ្ឌូនេសុី កម្ពស់ជាង ៣៨០ម៉ែត្រ ស្ថិតក្នុងទីក្រុងហ្សារកាតា

  • 2023-03-20 08:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូនេស៊ី ជាប្រទេសមួយនៅក្នុងតំបន់អាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់។ ប្រទេសនេះមានប្រជាជនជាង ២០០លាននាក់ និងមានទីក្រុង ហ្សារកាតា ជារដ្ឋធានីដែលជាទីកន្លែងប្រមូលផ្តុំមនុស្សកកកុញ។

ឥណ្ឌូនេស៊ី មានអគារខ្ពស់ៗជាច្រើន ប៉ុន្តែអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសនេះ គឺមានឈ្មោះថា Autograph Tower ស្ថិតក្នុងទីក្រុងហ្សារកាតា។ អគារដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីមួយនេះ មានកម្ពស់រហូតដល់ទៅ ៣៨២,៩ម៉ែត្រ និងមានជាន់សរុបទាំងអស់៧៥ជាន់ផងដែរ។ អគារនេះចាប់ផ្តើមចេញគម្រោងនៅក្នុងឆ្នាំ ២០១៣ និង ចាប់ផ្តើមបុកគ្រឺះសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ២០១៤ និង បញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ ២០២២។

អគារ Autograph Tower មានឈ្មោះហៅក្រៅមួយទៀតថា Thamrin Nine Tower 1។ អគារដ៏សែនខ្ពស់កប់ពពកនេះ ត្រូវបានរចនាម៉ូតសាងសង់ដោយក្រុមហ៊ុន Kohn Pedersen Fox របស់សហរដ្ឋអាមេរិក។ អគារនេះ វិនិយោគដោយក្រុមហ៊ុន PT Putragaya Wahana ដោយចាយលុយសាងសង់អស់ខ្ទង់ ៥២៧លានដុល្លារអាមេរិក។

បច្ចប្បន្ន អគារដែលខ្ពស់ជាងគេនៅឥណ្ឌូនេស៊ីមួយនេះ ជាអគារពហុបំណងដោយបម្រើដល់ការិយាល័យ និង សណ្ឋាគារផងដែរ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបសប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើន និង GDP ប្រជាជនខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី