អ្នកនៅភ្នំពេញ ជិះលើស្ពានអាកាសនេះរាល់ដងមើលទៅធម្មតាៗ តែបើថតពីក្រោមស្ពានបែបនេះវិញ ស្អាតខ្លាំងណាស់
- 2023-03-21 02:58:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនៅភ្នំពេញ ជិះលើស្ពានអាកាសនេះរាល់ដងមើលទៅធម្មតាៗ តែបើថតពីក្រោមស្ពានបែបនេះវិញ ស្អាតខ្លាំងណាស់
ចន្លោះមិនឃើញ
រូបភាពប៉ុន្មានសន្លឹកដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញទិដ្ឋភាពនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ គឺស្អាតប្លែកភ្នែកខ្លាំងណាស់ ខុសគ្នាដាច់ទាំងស្រុងដែលយើងជិះនៅលើស្ពានអាកាសនេះ ហើយស្មានតែនៅស្រុកគេទៀតផង។
រូបភាពទាំងនេះ ត្រូវបានបង្ហោះដោយផេក «សាលាសង្កាត់ស្ទឹងមានជ័យ» កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយបានសរសេរថា៖
«អង្គុយនឹកឃើញកាលពីអតីតកាល ២០ឆ្នាំមុនតំបន់ស្ទឹងមានជ័យ ខុសគ្នាឆ្ងាយណាស់ ។ បច្ចុប្បន្ន រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធិផល រួមនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ សមិទ្ធផលដ៏ស្កឹមស្កៃ ស្ពានអាកាសស្ទឹងមានជ័យ ខ្វាត់ខ្វែង មានទាំងលើអាកាស និងក្រោមដី អមដោយភ្លើងបំភ្លឺ និង សួនហាត់ប្រាណ ដ៏ស្រស់ស្អាត។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ២១៧ (ព្រះមុនីរ៉េត )អមដោយ ភ្លើងបំភ្លឺ និងសួនច្បារ ប្រឡាយស្ទឹងមានជ័យ អមដោយភ្លើងបំភ្លឺ និងលំនៅយ៉ាងស្រស់ស្អាត អាគារខ្ពស់ៗ ផ្សារទំនើប វត្តអារាម សាលារៀនរដ្ឋ និងឯកជន ផ្លូវបេតុង ប្រព័ន្ធលូ បរិស្ថាន និងអនាម័យ ចំណែកឯ ជីវភាព មុខរបរ ប្រចាំថ្ងៃ ល្អប្រសើរ ដោយមើលឃើញនិងភ្នែក នៅតាមដងវិថីតូចធំ ពោពេញទៅដោយ យានជំនិះ គ្រប់ប្រភេទ ។ ការរៀបរាប់តែមួយជ្រុងប៉ុណ្ណោះ មូលហេតុ ប្រជាពលរដ្ឋ បានដឹងបានឃើញ រួចអស់ទៅហើយ»៕