ចូលឆ្នាំអត់បានទៅណាឆ្ងាយ! នេះៗ សង្ក្រាន្តវត្តភ្នំត្រៀមទទួលបងប្អូនមកលេងកម្សាន្ត
- អង្គារ, 21 មីនា 2023 07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំអត់បានទៅណាឆ្ងាយ! នេះៗ សង្ក្រាន្តវត្តភ្នំត្រៀមទទួលបងប្អូនមកលេងកម្សាន្ត
ចន្លោះមិនឃើញ
មិនខុសគ្នាពីបណ្តាខេត្តដទៃនោះទេ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ទៅកាន់ BTV បានឱ្យដឹងថា ស្ថាប័នខ្លួនបានត្រៀមរៀបចំទទួលទេវតា នៅថ្ងៃចូលឆ្នាំខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ ហើយទន្ទឹមនឹងនោះ ក៏បានត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ រយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។
លោកបន្តថា ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំនេះ គឺមានរៀបចំការលេងល្បែងប្រជាប្រិយ ការសម្តែងរបាំត្រុដិ ការប្រគំតន្រ្តី និងស្រង់ព្រះជាដើម ទៅតាមថ្ងៃចូលឆ្នាំទីមួយ ថ្ងៃទីពីរ និងថ្ងៃទីបី។ ជាមួយគ្នានេះ នៅបរិវេណវត្តភ្នំ ក៏នឹងត្រូវបានកែលម្អថ្មីផងដែរ៕