ធនាគារ ហត្ថា ម.ក ត្រូវបានសម្តេចតេជោ ហ៊ុន សែន កោតសរសើរជាសហគ្រាសចំណាត់ថ្នាក់លេខ ១១ ដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ
- 2023-03-21 07:45:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ហត្ថា ម.ក ត្រូវបានសម្តេចតេជោ ហ៊ុន សែន កោតសរសើរជាសហគ្រាសចំណាត់ថ្នាក់លេខ ១១ ដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ
ចន្លោះមិនឃើញ
ធនាគារ ហត្ថា ម.ក ជាធនាគារដែលមានបណ្តាញសាខាប្រតិបត្តិការធំជាងគេលំដាប់ទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធ ជូនរដ្ឋច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២២។
នេះជាទីមោទនា របស់ធនាគារ ហត្ថា ដែលបានរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងជាកម្លាំងចលករមួយចំណែកក្នុងការចូលរួមអភិវឌ្ឍ និងលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។