មាន​ដឹង​ថា​ទ្វីប​ណា​ដែល​មនុស្ស​លោក​ទៅ​ដល់​ក្រោយ​គេ​ទេ?

  • 2023-03-27 10:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​កកើត​មក​ មនុស្ស​តែងតែ​ត្រាច់ចរ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​លើ​ពិភពលោក​ ហើយ​តែ​មាន​កន្លែង​មួយ​ចំនួន​ដែល​មនុស្ស​មិន​ទាន់​ទៅ​ដល់​។ រហូត​ដល់​ឆ្នាំ ១៨៤០​ មាន​នាវា​អាមេរិក​ដឹកនាំ​ដោយ​លោក Charles Wilkes បាន​រក​ឃើញ​នូវ​ទ្វីប​មួយ​ថ្មី​ទៀត​ដែល​មាន​លក្ខណៈ​ជា​ទឹកកក​។ ទ្វីប​នោះ​មាន​ឈ្មោះ​ថា​ ទ្វីប​អង់តាកទិច។

លោក​បាន​ចេញ​ដំណើរ​ពី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៨៣៨ ដោយ​ចុះ​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឆ្ពោះ​ទៅ​អាមេរិក​ខាង​ត្បូង​ ឆ្លង​កាត់​កោះ​ Polynesia ហើយ​បន្ត​ទៅ​ដែនដី​អូស្ត្រាលី។

នាវា​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ត្បូង​ទីក្រុង​ស៊ីដនី​ អូស្ត្រាលី។ ពេល​នោះ​លោក Wilkes ក៏​បាន​សង្កេត​ឃើញ​ជញ្ជាំង​ទឹកកក​នៅ​ជ្រោយ​សមុទ្រ និង​តាម​ភ្នំ​នៃ​ទ្វីប​ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ បេសកកម្ម​នាវា​នេះ ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ២,៤១៤​គីឡូម៉ែត្រ​ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នៃ​ទ្វីប​ថ្មី​នោះ។

ទីកន្លែង​នោះ មាន​ទីតាំង​ស្ថិត​ភាគ​ពាយព្យ​នៃ​ទ្វីប​អង់តាកទិច​ ដែល​សព្វ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា​ Wilkes' Land ដែល​ដាក់​ឈ្មោះ​តាម​លោក Charles Wilke ដែល​បាន​រក​ឃើញ​ទ្វីប​ទឹកកក​នេះ​ដំបូង​បង្អស់​ ដោយ​លោក​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​១៨៤០៕

លោក Charles Wilke

ប្រភព៖ National Geographic   ប្រែ​សម្រួល៖ ហ៊ីម រស្មី