មកស្គាល់អគារខ្ពស់បំផុតនៅប្រទេសប្រ៊ុយណេ ចាយលុយសាងសង់អស់ខ្ទង់ ១០០លានដុល្លារ

  • 2023-04-04 08:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារក្រសួងហិរញ្ញវត្ថុរបស់ប្រុយណេ គឺជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអាស៊ានមួយនេះ។ ប្រុយណេ ជាប្រទេសមួយនៅក្នុងតំបន់អាស៊ានដែលមិនសូវសម្បូរអគារខ្ពស់ៗកប់ពពក ដូចប្រទេសអាស៊ានដទៃទៀតនោះទេ។ ហេតុដូចនេះ ទើបអគារដែលខ្ពស់ជាងគេបំផុត គឺជាអគារដែលជាក្រសួងស្ថាប័នរបស់រដ្ឋ។

អគារក្រសួងហិរញ្ញវត្ថុរបស់ប្រុយណេ មានកម្ពស់ ១២០ម៉ែត្រ និង មានជាន់សរុបទាំងអស់ ២១ជាន់។ បើប្រៀបធៀបទៅនឹងអគារដែលខ្ពស់ជាងគេនានានៅតាមប្រទេសក្នុងតំបន់អាស៊ាន ឃើញថាអគាររបស់ប្រុយណេ មានកម្ពស់ទៀបនៅឡើយ។ អគារខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ានមួយនេះ បានបញ្ចប់ការសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៩២។ ក្រៅពីបម្រើការឱ្យក្រសួងហិរញ្ញវត្ថុ អគារនេះមិនត្រូវបានប្រើក្នុងគោលបំណងអ្វីផ្សេងទៀតនោះឡើយ។

អគារក្រសួងហិរញ្ញវត្ថុប្រុយណេ ចេញប្លង់ដោយក្រុមហ៊ុន Kohn Pedersen Fox របស់អាមេរិក ហើយបានចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ ១៩៩០ ហើយបញ្ចប់ការសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៩២។ ពោលគឺចំណាយរយៈពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសងអគារកម្ពស់ ១២០ម៉ែត្រនេះ ទាំងស្រុងតែម្តង។ ចំពោះថវិកាក្នុងការសាងសង់វិញ រដ្ឋាភិបាលប្រុយណេ ចំណាយអស់ខ្ទង់ ១០០លានដុល្លារអាមេរិក។

ក្រៅពីបម្រើឱ្យដល់ក្រសួងហិរញ្ញវត្ថុ អគារដែលខ្ពស់ជាងគេនៅប្រុយណេមួយនេះ ក៏ជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដោយសារតែរូបរាងអគារមានភាពច្នៃប្រឌិត និង ជាសំណង់ស្ថាបត្យកម្មល្អវិចិត្រមួយឆ្លុះបញ្ចាំងពីវប្បធម៌និងការរីកចម្រើនរបស់ប្រទេសនេះផងដែរ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី