ជា កុកម៉េង​ យុវជន​ថ្នាល​របស់​ក្លឹប​បឹងកេត​នឹង​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​មួយ​នៅ​ជប៉ុន​

  • 2023-04-22 05:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថ្នាល​ ជា​ កុកម៉េង​ រួម​ជា​មួយ​មិត្ត​រួម​ក្រុម​បឹងកេត​ នឹង​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​ COPA BELLMARE U11 PILOT INTERNATIONAL TOURNAMENT នៅ​ប្រទេស​ជប៉ុន​ ក្នុង​ខែ​ឧសភា​ ២០២៣​ ខាងមុខ។​

រូបភាពផ្ដល់ជូន

យុវជន​ ជា​ កុកម៉េង​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​រូប​គេ​គឺ​ជា​យុវជន​ថ្នាល​របស់​ក្លឹប​បាល់ទាត់​សូទីឡូអង្គរ​ ដែល​បាន​ហ្វឹកហាត់​អស់​រយៈពេល​២ឆ្នាំ​ផង​ដែរ។​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ នាំ​ឲ្យ​ខ្លួន​ខកខាន​ហ្វឹកហាត់​អស់​រយៈ​ប្រហែល​២ឆ្នាំ​ និង​សម្រេច​ឈប់​ពី​ក្លឹប​ចាស់​។​

កីឡាករ​វ័យ​ ១១​ឆ្នាំ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​ជា​មួយ​ក្លឹប​បឹងកេត​ចាប់​តាំង​ពី​ឆ្នាំ​ ២០២០​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ និង​បាន​ក្ដោប​ឱកាស​ចេញ​ទៅ​ប្រកួត​ពាន​អន្តរជាតិ​នៅ​ជប៉ុន​ជា​មួយ​មិត្ត​រួម​ក្រុម​នៅ​អំឡុង​ខែ​ឧសភា៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម