គ្រូបង្វឹកបាល់ទាត់នារីវៀតណាម ថាបញ្ហាអាកាសធាតុនៅកម្ពុជា មិនមែនជាឧបសគ្គធំចំពោះកូនក្រុមខ្លួនទេ

  • 2023-05-02 05:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ នារីវៀតណាម បានធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រូបភាព ៖ VFF

ក្រុមជម្រើសជាតិវៀតណាម បានហោះហើរពី អូសាកា ប្រទេសជប៉ុន ហើយចុះចតនៅហូជីមិញ រយៈពេល ២ម៉ោង ទើបធ្វើដំណើរបន្តមកកាន់កម្ពុជា តែម្តង។ ពេលធ្វើដំណើរចុះចតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម ក្រុមជម្រើសជាតិវៀតណាម ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីគណៈកម្មការរៀបចំការប្រកួតរបស់កម្ពុជា។

គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីវៀតណាម លោក Mai Duc Chung បាននិយាយថា “កូនក្រុមរបស់លោក មានបទពិសោធន៍ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុខុសប្លែកគ្នា ដូច្នេះបញ្ហាអាកាសធាតុនៅកម្ពុជា មិនចោទជាបញ្ហាខ្លាំងនោះទេ” ។ គ្រូបង្វឹករូបនេះ បន្តថា “ពួកយើងបានទៅហាត់នៅជប៉ុន មុនមកកម្ពុជា ហើយអ្វីដែលកូនក្រុមរបស់លោកត្រូវធ្វើនៅកម្ពុជា គឺត្រូវរៀនសម្របខ្លួន ជាមួយអាកាសធាតុនៅទីនេះ “ ។

រូបភាព៖ FFC

គួរឱ្យដឹងថា ក្រោយពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបំពេញបែបបទរួចមក ក្រុមបាល់ទាត់នារីវៀតណាម បានធ្វើដំណើរយ៉ាងប្រញ៉ាប់ ទៅសណ្ឋាគារភ្នំពេញ។ តាមការឱ្យដឹងពីក្រុមគ្រូបង្វឹកវៀតណាម បានបញ្ជាក់ថា ក្រុមបាល់ទាត់នារីវៀតណាម នឹងរៀបចំការហ្វឹកហាត់មួយ នៅពេលជិតដល់ថ្ងៃប្រកួត ដោយធ្វើបែបនេះ ពួកគេអាចសម្របខ្លួន ជាមួយអាកាសធាតុនៅកម្ពុជា៕

រូបភាព ៖ VFF
រូបភាព ៖ FFC

អត្ថបទ ៖ សង្ហា