កម្ពុជា ចង់ទិញ​អគ្គិសនី​ពីឡាវ រួចលក់បន្តទៅឱ្យសិង្ហបុរី

  • 2023-05-10 02:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ មាន​បំណងទិញ​អគ្គិសនី​ពីប្រទេសឡាវ ភ្ជាប់ចូលមកក្នុងប្រទេស ហើយ​បន្ត​លក់ទៅកាន់ប្រទេសសិង្ហបុរី ដោយ​ឆ្លងកាត់​វៀតណាម និងម៉ាឡេស៊ី។ នេះបើតាម​ការថ្លែង​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួប​ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តី​វៀតណាម ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន នៅប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៣។

សម្តេចតេជោ បានលើកឡើងថា ដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោក​បានទទួល​នូវព័ត៌មាននេះ​ហើយ ដោយ​នឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី