អភិបាល​ខេត្តកោះកុង ចុះពិនិត្យ​ការសាងសង់ផ្លូវជាតិលេខ៤៨ នៅទីតាំង​៤ចំណុចសំខាន់ៗ

  • 2023-05-16 07:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បាន​ចុះត្រួតពិនិត្យ​ការសាងសង់​លើកកម្រិត​ផ្លូវជាតិលេខ៤៨ ​នៅ​ទីតាំង​៤ចំណុចសំខាន់ៗ រួមមាន៖

-ចំណុចទី១ ចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ផ្លូវដើរសាធារណៈ

-ចំណុចទី២ គីឡូម៉ែត្រ៦០ តំបន់ទំនប់ទឹកខ្ពស់

-ចំណុចទី៣ គីឡូម៉ែត្រ១២០ តំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប។

-ចំណុចទី៤ គីឡូម៉ែត្រ១៤២ តំបន់ដែលមាន ៤គន្លងសម្រាប់យានយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យានយន្ត បានចំនួន៥កន្លែង។

បើតាម​លោកជំទាវ​អភិបាលខេត្ត​បានឱ្យដឹងថា គិតមកត្រឹមខែមេសា ឆ្នាំ​២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចបាន២៥,៥៧% ពោលគឺ​រយៈពេលសាងសង់នឹងត្រូវបន្ថែមពេល១២ខែទៀត ពីលើកាលកំណត់បញ្ចប់។

សូមជម្រាប​ថា ផ្លូវ​ជាតិដែល​គ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី