សាប៊ូកក់សក់ Head & Shoulders x MLBB រដូវកាលទី Season 8 Activation Wraps Up with a Bang in Cambodia!
- 2025-06-05 05:36:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាប៊ូកក់សក់ Head & Shoulders x MLBB រដូវកាលទី Season 8 Activation Wraps Up with a Bang in Cambodia!
ចន្លោះមិនឃើញ
សាប៊ូកក់សក់ Head & Shoulders បានធ្វើការសហការក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Professional League (MPL) រដូវកាលទី 8 នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យ!
ក្រុម CFU បានត្រឡប់ទៅវីញជាមួយនឹងពានរង្វាន់ ដោយបង្ហាញថាពួកគេគឺជាក្រុមល្អបំផុតនៅ ប្រទេសកម្ពុជា។ វគ្គជម្រុះចាប់ផ្តើមពីថ្ងៃទី 9-11 ខែឧសភា ឆ្នាំ2025 នៅ City Hall កោះពេជ្រ ពោរពេញទៅដោយសកម្មភាពប្រកួតប្រជែងដែលតានតឹង ស្វឹតស្វាញខ្លាំង និងបង្កើននូវភាពរីករាយជាមួយគ្នា។
នៅក្នុងកម្មវិធី Head & Shoulders ក៏មានតាំងបង្ហាញស្តង់តូចៗជាច្រើនសម្រាប់អ្នកចូលរួមដែលមានដូចជា ការលេងបាញ់ចំពាម និងការលេងបាញ់កម្ចាត់អង្គែ ដែលហ្វេនៗទាំងអស់មានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើនដូចជា កន្សែងដៃ Head & Shoulders X MLBB និងរង្វាន់ពេជ្រនៅក្នុងហ្គេមដល់ទៅ 100ពេជ្រ ខណៈពេលដែលធ្វើការគាំទ្រក្រុមដែលខ្លួនពេញចិត្ត។ នេះ ជាពេលវេលាដ៏ពិសេសក្នុងរួមបញ្ចូលគ្នានៃការថែទាំស្បែកក្បាល និងទទួលយកនៅជ័យជម្នះរបស់ខ្លួន។
ព្រឹត្តិការណ៍ Head & Shoulders X MLBB Roadshow
ភាពសប្បាយរីករាយមិនទាន់អស់ត្រឹមវគ្គជម្រុះនោះទេ ជាមួយនឹងព្រឹត្តិការណ៍ roadshows ដែលធ្វើឡើងនៅអ៊ីអន 1 រាជធានី ភ្នំពេញ (ថ្ងៃទី 3-4 ខែឧសភា) និងអ៊ីអន 2 សែនសុខ រាជធានីភ្នំពេញ (ថ្ងៃទី 17–18 ខែឧសភា) ដែលមានការចូលរួមពីហ្វេនៗជាច្រើនមកធ្វើការចូលរួមជាមួយការលេងហ្គេមកម្សាន្ត ”Mobile Gaming” ជាមួយនឹងភាពស្រស់ស្រាយដែលមិនអាចបំភ្លេចបាន។
អ្នកចូលរួមដែលបានធ្វើការទិញសាប៊ូកក់សក់ទទួលបាននូវការកក់សក់ដោយឥតគិតថ្លៃ ការថតកាមេរ៉ា 360° Glambot លេងបាញ់កម្ចាត់អង្គែ និងការលេងហ្គេមបាញ់ចំពាម ដើម្បីមានឱកាសឈ្នះនូវរង្វាន់ពិសេសពី Head & Shoulders x MLBB merchandise ។
ជាមួយនឹងឈុតឆាកប្រយុទ្ធក្នុងហ្គេម ការប្រកួត Head&ShouldersxMLBB Mini 5v5 ក្នុងព្រឹត្តិការណ៍ Head&ShouldersXMLBB Roadshow ក្រុមទាំងអស់ បានប្រជែងគ្នាដណ្តើមយកកន្លែងក្នុង Top 3 ។ ក្រុមជាប់ចំណាត់ថ្នាក់កំពូលនឹងមាន ឱកាសឈ្នះ រង្វាន់ពិសេសរួមទាំងស្មាតហ្វូន Tecno Spark 30 Pro និងពេជ្រក្នុងហ្គេមរហូតដល់ 1,000 គ្រាប់ថែមទៀតផង។
ដបសាប៊ូកក់សក់ Head & Shoulders x MLBB limited-edition រចនាឡើងជាមួយនឹងរូបវីរបុរសសំណព្វចិត្តហ្វេនៗគឺ Zilong និង Layla ដែលមានក្លិន Cool Menthol និង Apple Fresh ត្រូវបានដាក់តាំង ដែលមានហ្វេនៗរង់ចាំទិញដបដែលពួកគេពេញចិត្តច្រើនខ្លាំងមែនទែន រហូតដល់អស់ពីស្តុកនៅក្នុងថ្ងៃចុងក្រោយ នៃ roadshow។
Idol សំណព្វចិត្ររបស់ហ្វេនៗបានចូលរួមជាច្រើនដូចជា DJ Puy, Chma, Ccatwell, Mengly Gaming, Mano Gaming, និង Ic3fr0gz ដែលញុំាំងឱ្យព្រឹត្តិការណ៍នេះកាន់តែពិសេសខ្លាំង។ ហ្វេនៗបានជួប idol ផ្ទាល់ជជែកលេងកម្សាន្តយ៉ាងរីករាយឥតឈប់ឈរ និងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ online ផងដែរ។
អារម្មណ៍ស្រស់ស្រាយ មានទំនុកចិត្ត មិនអាចបញ្ឈប់បាន!
សាប៊ូកក់សក់ Head & Shoulders ត្រូវបានទទួលស្គាល់ដោយគ្លីនិកលើ ប្រសិទ្ធិភាព 5x ដង ក្នុងការកម្ចាត់អង្គែ និងរមាស់, សាប៊ូកក់សក់ Head & Shoulders ផ្តល់នូវក្លិនក្រអូបប្រហើរ និងការការពារស្បែកក្បាលបានដល់ទៅ 48 ម៉ោង— ទទួលបាននូវជ័យជម្នះទាំងក្នុងការលេងហ្គេម និងក្នុងជីវិតរស់នៅ!
ធ្វើការតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Head & Shoulders Cambodia សម្រាប់ព័ត៌មានពីប្រូម៉ូសិន និងព័ត៌មានអំពីព្រឹត្តិការណ៍របស់ពួកយើង!
MOBILE LEGENDS: BANG BANG ន័យនៅក្នុងហ្គេម © MOONTON Games. All Rights Reserved.