ភាគី Mane និង Bayern ជួប​គ្នា​និយាយ​រឿង​អនាគត

  • 2023-05-18 12:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគី​ Sadio Mane និង​ក្លឹប​ Bayern Munich បាន​ជួប​ពិភាក្សា​គ្នា​នា​ពេល​ថ្មីៗ​នេះ ដើម្បី​ស្រាយ​បញ្ហា​មួយ​ចំនួន។ នេះ​បើ​យោង​តាម​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល​ បញ្ហា​ទាំង​នោះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ យ៉ាង​នេះ​ក្ដី​ យោង​តាម​សេចក្ដី​រាយការណ៍​របស់ Sky Sports បាន​បញ្ជាក់​ថា Bayern អាច​មាន​ចេតនា​ចង់​ផ្ទេរ​ Mane ចេញ ព្រោះ​កីឡាករ​បាន​ធ្លាក់​ទម្រង់​លេង មិន​ស្ថិត​ក្នុង​គម្រោង​របស់​គ្រូ​ថ្មី Thomas Tuchel ហើយ​មាន​បញ្ហា​វិន័យ ជា​ពិសេស​រឿង​វាយ​មិត្ត​រួម​ក្រុម Leroy Sane កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

ដោយ​ឡែកSadio Mane ថា​ចង់​បន្ត​នៅ​ Bayern ហើយ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​គ្នា។

Mane បាន​ចាក​ចេញ​ពី Liverpool មក​ចូល​រួម Bayern Munich កាល​ពី​ទី​ផ្សារ​រដូវ​កាល​ក្ដៅ​ឆ្នាំ​មុន។ កីឡាករ​សេណេហ្គាល់​វ័យ ៣១ ឆ្នាំ លេង​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់ ៣៧ លើក និង​ស៊ុត​ចូល ១២​ គ្រាប់​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី