បង់ក្លាដេស មក​ប្រកួតមិត្តភាព​ជាមួយកម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ក្នុងពាន​ដ៏ធំប្រចាំតំបន់

  • 2023-05-22 04:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមជម្រើស​ជាតិបង់ក្លាដែស នឹង​មកប្រកួត​ជាមួយក្រុមជម្រើស​ជាតិ​កម្ពុជា ជាលក្ខណៈមិត្តភាព​អន្តរជាតិ នៅថ្ងៃ FIFA Day ១៥ មិថុនា ២០១៣។

ការប្រកួតមិត្តភាព​អន្តរជាតិនេះ ក៏ជាការ​កម្តៅសាច់ដុំ​របស់​ក្រុមបង់ក្លាដែស ដើម្បីត្រៀម​ចូលរួមប្រកួត​ក្នុងពាន​រង្វាន់​ប្រចាំតំបន់អាស៊ីខាងត្បូង SAFF Champion 2023 ធ្វើឡើងនៅ​ប្រទេស​ឥណ្ឌា ពីថ្ងៃទី២១ មិថុនា ដល់ ៤ កក្កដា ២០២៣។

លោក Kazi Nabil ប្រធាន​គណៈកម្មាធិការ​ក្រុមជម្រើសជាតិបង់ក្លាដែស បាន​និយាយថា «យើងបាន​ទាក់ទង​សហព័ន្ធបាល់ទាត់​មួយចំនួន ហើយ​ចុងក្រោយ​ បាន​សម្រច​យកប្រកួត​មិត្តភាព​ទល់នឹង​កម្ពុជា»។

ក្រុមបង់ក្លាដែស នឹង​មកដល់រាជធានីភ្នំពេញ រយៈពេលពីរបីថ្ងៃមុនការប្រកួត​ចាប់ផ្តើម ដើម្បី​ហ្វឹកហាត់។ បន្ទាប់មក ១ថ្ងៃក្រោយការប្រកួតជាមួយកម្ពុជា ក្រុមជម្រើសជាតិមួយនេះ ក៏នឹង​ធ្វើដំណើរ​ចេញទៅប្រទេស​ឥណ្ឌាតែម្តង។

គួរដឹងថា ការប្រកួត​ពានរង្វាន់ SAFF Champion 2023 មានក្រុមចូលរួមចំនួន៨ក្រុម ដូចជា ឥណ្ឌា គូវែត នេប៉ាល់ ប៉ាគីស្ថាន លីបង់ ម៉ាល់ឌីវ ប៊ូតាន់ និងបង់ក្លាដែស។

សូមរំលឹក​ថា ក្នុងការ​ប្រកួតមិត្តភាព​អន្តរជាតិ​កាលពីខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ០-១៕

អត្ថបទ៖ សំភី

អត្ថបទថ្មី