ណែនាំឲ្យស្គាល់ អាល្អិតមួយនេះ តូចតែខ្លួនទេ តែចិត្តធំណាស់!
- 2023-05-25 09:16:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំឲ្យស្គាល់ អាល្អិតមួយនេះ តូចតែខ្លួនទេ តែចិត្តធំណាស់!
ចន្លោះមិនឃើញ
បក្សីបក្សាមិនត្រូវការទិដ្ឋាការដើម្បីធ្វើចំណាកស្រុកដូចមនុស្សទេ! ដូច្នេះឥឡូវនេះ សូមណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ នូវសត្វស្លាបតូចច្រមក់មួយ ដែលមានឈ្មោះថា «ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត» វាជាសត្វស្លាបដែលមានមាឌតូចច្រលឹងប៉ុន្តែចិត្តធំ។
ឈ្មោះ "មាឌតូចច្រឡឹង តែចិត្តធំ" ពីព្រោះវាតែងតែធ្វើចំណាកស្រុកជារៀងរាល់ឆ្នាំ។ ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោតអាចត្រូវបានគេប្រទះឃើញរស់នៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរីរបស់កម្ពុជា ក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ។ វាត្រូវបានគេដឹងថា តែងធ្វើចំណាកស្រុកក្នុងរដូវរងា ដើម្បីស្វែងរកទីជម្រកដែលមានភាពកក់ក្ដៅក្នុងរដូវបន្តពូជ។ សត្វស្លាបប្រភេទនេះធ្វើសំបុករបស់ពួកវានៅលើដី ហើយឪពុកម្តាយទាំងពីរមើលថែពង និងកូនជាមួយគ្នា។
ទោះបីជាស្ថានភាពរបស់ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត ស្ថិតនៅត្រឹមថ្នាក់ជាប្រភេទរងគ្រោះតិចតួចក៏ដោយ ក៏ប៉ុន្តែចំនួនរបស់ពួកវាបច្ចុប្បន្នកំពុងថយចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក និងតម្រូវការក្នុងការជួញដូរសត្វស្លាប ដូចជាប្រភេទសត្វស្លាបផ្សេងៗទៀតដែរ។ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ “USAID មរតកបៃតង" បានគាំទ្រការការពារព្រៃឈើ និងការស្ដារឡើងវិញនូវត្រពាំងទឹកក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលជាប្រភពទឹក និងអាហារយ៉ាងសំខាន់សម្រាប់សត្វស្លាប និងសត្វព្រៃដទៃទៀត។ លើសពីនេះ យើងក៏គាំទ្រកម្មវិធីការពារសំបុកសត្វស្លាបដែលងាយរងការគំរាមកំហែង ដើម្បីធានាថាសំបុក និងជម្រកនៃប្រភេទសត្វស្លាបទាំងនោះត្រូវបានការពារដោយសុវត្ថិភាព។
ចូលរួមជាមួយគ្នា! ការពារព្រៃឈើដែលជាជម្រករបស់សត្វស្លាបដ៏ស្រស់ស្អាតដូចជាប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត និងបញ្ចប់ការជួញដូរសត្វព្រៃទាំងអស់គ្នា! ប្រភព៖ USAID មរតកបៃតង