វត្តមានរថយន្តអគ្គិសនី MG4 នឹងក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ

  • 2023-05-30 03:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ2023, ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ100% ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ័ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយមនិងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន9 ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូននិងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេសគឺ ជារថយន្តអគ្គិសនីដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗនិងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី 36,999$ តែប៉ុណ្ណោះនិងមានការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km ទៀតផង។

បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី 10% ទៅ 100% ក្នុងរយៈពេល 7.5ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី 10% ទៅ 80% ក្នុងរយៈពេល 35នាទី ឬ 39នាទី។ MG ក៏បានបង្ហាញ​ថា​ប្រភេទអាគុយ51kWh ​អាចបើកបរបាន​ចម្ងាយ​ដល់​ទៅ 350Km និង 452km សម្រាប់ប្រភេទអាគុយ 64kWh។

លោកអ្នកអាចទទួលបានបទពិសោធន៏ថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ 452Km របស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា:

  • Automatic LED headlights and rear lights

  • MG Modular Scalable Platform (MSP)

  • MG Pilot Driver Safety Technology ~

  • Reverse Camera

  • Rear/Roof Spoiler

  • 17" alloy wheels with two-tone aero covers

  • 10.5W Wired USB C/A

  • Fabric Seat

  • 4 Speaker Audio

  • 3 Regenerative Braking Modes (1,2,3)

  • Auto Hold & Electric Parking Brake

  • Adaptive Cruise Control

  • 7" Instrument Cluster

  • 3 Driving Modes (Eco, Normal, Snow, Sport and Custom)

នៅក្នុងព្រឹត្តិការណ៏នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់និងមើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និងភាពស័ក្តសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃlifestyleរបស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនីដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី។

អត្ថបទថ្មី