Haaland នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ជួយ Man City ឈ្នះ Treble

  • 2023-06-02 12:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Haaland ប្ដេជ្ញា​ចិត្ត​ថា​ខ្លួន​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ជួយ​ឱ្យ Manchester City ឈ្នះ​ពាន​ Treble ឬ ពាន​ធំៗ​ ៣ ក្នុង​មួយ​រដូវ​កាល ដោយ​ក្នុង​នោះ​មាន​ពាន​លីគ​កំពូល ពាន FA និង​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប UEFA Champions League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC។

ក្លឹប​ Manchester City នៅ​ពេល​នេះ​ដែរ​បាន​ឈ្នះ​ពាន Premier League រួច​រាល់​ហើយ ដោយ​ក្លឹប​នេះ​ត្រៀម​ប៉ះ​អ្នក​ជិត​ខាង Manchester United នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ក្នុង​ពាន FA Cup ហើយ​ត្រៀម​ប៉ះ​ Inter Milan នៅ​សប្ដាហ៍​ក្រោយ​សម្រាប់​ពាន Champions League។

«នេះ [ពាន Treble] នឹង​មាន​ន័យ​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​សម្រេច​នូវ​ក្ដី​សុបិន​នេះ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់ Haaland។

កន្លង​មក Man City មិន​ដែល​បាន​ពាន Treble នោះ​ទេ។ នៅ​អង់គ្លេស មាន​តែ Manchester United ទេ ដែល​ធ្លាប់​បាន​ Treble។ បិសាច​ក្រហម​ធ្លាប់​ឈ្នះ​បែប​នេះ​កាល​ពី​ឆ្នាំ១៩៩៩៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម