Android ​14 នាំយកមុខងារសំខាន់មួយ ដែលអ្នកប្រើចង់បាន ហើយសព្វថ្ងៃកំពុងមាននៅលើ iPhone

  • 2023-06-05 07:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី ទី ១៤ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកដឹងអំពីសុខភាពថ្មរបស់ទូរស័ព្ទ។

ការឆែកសុខភាពថ្មទូរស័ព្ទ ក្នុងពេលបច្ចុប្បន្នមុខងារនេះមាននៅលើទូរស័ព្ទ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS។ ចំណែកអ្នកប្រើទូរស័ព្ទ Android គឺមិនមានមុខងារមួយនេះទេ។ នៅក្នុងកំណែអាប់ដែតប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី ពោលគឺ Android 14 នឹងមានមុខងារអាចឱ្យអ្នកប្រើប្រាស់ឆែកដឹងអំពីសុខភាពថ្មរបស់ទូរស័ព្ទ។

កន្លងមក Android បានមើលរំលងមុខងារឆែកសុខភាពថ្មទូរស័ព្ទ ដែលវាជាមុខងារសំខាន់មួយមាននៅលើ iPhone ហើយអ្នកប្រើទូរស័ព្ទដើ់រដោយ Android ក៏ចង់បានឱ្យមាននៅលើទូរស័ព្ទរបស់ពួកគេផងដែរ។ ចំណែកកំណែអាប់ដែតថ្មី Android 14 ក្រុមហ៊ុន Google នឹងបញ្ចេញជាផ្លូវការនៅក្នុងខែ សីហា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ ៖ សង្ហា