ប្រវត្តិសាស្ត្រ! ​វ៉ិត ចន្ថា ​បាន​មេដាយ​មាស​៣​គ្រឿង​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​

  • 2023-06-07 04:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​ហើយ ដែល​កីឡា​ការិនី វ៉ិត ចន្ថា ​ទទួល​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៣​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ចន្ថា វ័យ​៣៩​ឆ្នាំ​ដែល​ជា​វីរការិនី​កម្ពុជា​មួយ​រូប​នៅ​ប៉ារ៉ាហ្គេម ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ។ ​អ្នក​ស្រី ​លេង​៣​វិញ្ញាសា យក​បាន​មេដាយ​មាស​ទាំង​៣​តែ​ម្ដង ​លើ​វិញ្ញាសា​លោត​ចម្ងាយ T64 ​រត់​ចម្ងាយ​២០០​ម៉ែត្រ ​និង​៤០០​ម៉ែត្រ។ ​នេះ​ជា​មោទកភាព​មួយ​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​និង​មាន​កីឡា​ការិនី​ឈ្នះ​មេដាយ​មាស​បាន​រហូត​ដល់​ទៅ​៣​គ្រឿង​ម្នាក់​ឯង​បែប​នេះ​។

​ចន្ថា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​នេះ​ជា​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​បច្ចុប្បន្ន​អ្នក​ស្រី​ធ្វើ​វា​បាន​សម្រេច​ហើយ។ ​មេដាយ​មាស​នេះ ​គឺ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ​ហើយ​ក៏​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​អត្តពលិក​ជន​ពិការ​ក៏​អាច​លេង​កីឡា ​និង​លើក​ស្ទួយ​កេរ្ដិ៍​ឈ្មោះ​ជាតិ​បាន​ដែរ ​តាម​រយៈ​ការ​ប្រកួត​ប៉ារ៉ាហ្គេម​៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម