ក្លឹប​អង់គ្លេស​ ៣ ចែចូវ​ចង់​បាន Neymar ពី​ PSG

  • 2023-06-07 12:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស ៣ ចែចូវ​ចង់​បាន​ខ្សែប្រយុទ្ធ​ប្រេស៊ីល Neymar ចេញ​ពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal

ក្លឹប​ទាំង​ ៣នោះ​រួម​មាន​ក្លឹប Manchester United ក្លឹប​កម្មសិទ្ធិ​របស់​អាជ្ញាធរ​វិនិយោគ​អារ៉ាប៊ីសាអ៊ូឌីត Newcastle United និង​ក្លឹប​តោ​ខៀវ​ Chelsea។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា PSG ចង់​បាន​តម្លៃ​សមរម្យ​ណា​មួយ​ ដើម្បី​ប៉ះប៉ូវ​នឹង​តម្លៃ​ប្រមាណ ២៣៨លាន​ដុល្លារ ដែល​ខ្លួន​បាន​ទិញ​ពី Barcelona កាល​ពី​ឆ្នាំ២០១៧។

សូម​ជម្រាប​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​រក​បាន ១១៨គ្រាប់​ក្នុង ១៧៣ប្រកួត​របស់ PSG ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី