Messi ថា​ចង់​ត្រលប់​មក​ Barca តែ​មិន​អាច​ធ្វើ​ទៅ​បាន​

  • 2023-06-08 11:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​អេស្ប៉ាញ​ថា​ ចង់​ត្រលប់​ទៅ​កាន់​ក្លឹប​ Barcelona វិញ​ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​ក៏​សម្រេច​ទៅលេង​នៅ​ក្លឹប​ Inter Miami នៅឯអាមេរិក។

កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ក្លឹប​ដែល​ Messi នឹង​ត្រូវ​ទៅ​ នៅពេល​រដូវកាល​ឆ្នាំ​២០២២/២៣ ត្រូវ​បិទ​បញ្ចប់​ រី​ឯ​កុងត្រា​កីឡាករ​នេះ​នឹង​ក្លឹប​ Paris Saint Germain ក៏​បញ្ចប់​នៅ​ពេលនេះ​ដែរ។

សារព័ត៌មាន​ជា​ច្រើន​ថា Messi ​នឹង​បន្ត​ទៅ​លេង​នៅ​លីគ​កំពូល​អារ៉ាប់​ រី​ឯអ្នកគាំទ្រ​ជា​ច្រើន​ចង់​ឲ្យកីឡាករ​ត្រលប់​មក​ Barca។

យ៉ាង​ណា​នៅ​ពេល​នេះ​ Messi ក៏​បាន​ទម្លាយ​ថា​ ​ពិត​ជា​ចង់​ត្រលប់​មក​ Barca វិញ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​ រី​ឬ​ក្លឹប​អ៊ឺរ៉ុប​ផ្សេងៗ​ក៏​ទាក់​ទង​ចង់​បានខ្លួន​ផង​ដែរ​ ប៉ុន្តែ​មិន​ព្រម​ ហើយចុង​ក្រោយ​ Messi ក៏​សម្រេច​ទៅ​លេងនៅលីគកំពូល​អាមេរិក​ MLS នេះ​តែ​ម្ដងជាមួយ​ក្លឹប Inter Miami​។ Messi ថា មូលហេតុ​មិន​អាច​​ទៅ Barcelona វិញ គឺ​​ដោយ​​សារ មិន​ចង់​ឃើញ​​ក្លឹប​លក់​កីឡាករ ឬ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​បច្ចុប្បន្ន បូកផ្សំ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​មួយ​ចំនួន​ទៀត​របស់ Barca ដែល Messi យល់​ថា​មិន​អំណោយ​ផល​ដល់ការ​ត្រលប់​ទៅ​វិញ។ Messi ក៏បន្តដែរ​ថា រឿង​​ទៅ Inter Miami គឺមិនមែន​ដោយ​សារ​លុយ​ទេ បើ​ចង់​បាន​លុយ ខ្លួន​ទៅ​លេង​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​បាត់​ទៅ​ហើយ។

Messi បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ PSG ក្រោយ​លេង​បាន​២រដូវកាល​ ដោយ​លេង​បាន​ ៧៥ប្រកួត​ និង​ស៊ុត​ចូល​ ៣២គ្រាប់​។

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី