បាល់ទះអង្គុយកម្ពុជា​ បានមេដាយសំរិទ្ធ គ្រូបង្វឹកសុំទោសអ្នកគាំទ្រ ដែលមិនអាចរក្សាមេដាយមាស បាន

  • 2023-06-08 08:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹក បាល់ទះអង្គុយកម្ពុជា បានធ្វើការសុំទោស ទៅដល់បងប្អូនអ្នកគាំទ្រ ដែលមិនអាចរក្សាមេដាយមាស​ បាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

លោក យឹម វណ្ណា គ្រូបង្វឹកបាល់ទះអង្គុយកម្ពុជា សម្តែងការសោកស្តាយដែលមិនអាចរក្សាមេដាយមាស​ បាន ដោយកាលពីប៉ារ៉ាហ្គេមលើកមុន គឺក្រុមបាល់ទះអង្គុយកម្ពុជា ទទួលបានមេដាយមាស។ ចំណែកនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះ ក្រុមបាល់ទះអង្គុយកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ។ គ្រូបង្វឹករូបនេះ កំពុងស្វែករក និង ជ្រើសរើសកីឡាករថ្មីដែលមានកម្ពស់ខ្ពស់ និង កម្លាំងមាំមួន ដើម្បីយកមកពង្រឹងក្រុម ត្រៀមការប្រកួតប៉ារ៉ាហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ។

លោក យឹម​ វណ្ណា ទទួលស្គាល់ថាកូនក្រុមរបស់លោក មានកម្ពស់ទាប និង​កម្លាំងចុះខ្សោយជាងគូប្រកួត ដោយសារតែកីឡាករខ្លះមានវ័យចំណាស់។ យ៉ាងណាមិញ ក្រុមបាល់ទះកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដោយបានយកឈ្នះទៅលើក្រុម​ មីយ៉ាន់ម៉ា ៣សិត ទល់ ០ ហើយទទួលបានមេដាយសំរិទ្ធមួយគ្រឿងផងដែរ៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម