ចង់ញ៉ាំលៀសហាលឆ្ងាញ់ មកដឹងរបៀបប្រឡាក់៣រសជាតិ

  • 2023-08-16 06:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លៀសហាលបានក្លាយជាចំណីដ៏ពេញនិយមសម្រាប់ទទួលទានលេងដែលមិនចេះជិនណាយ។ លើសពីនេះ ក៏មានអ្នកខ្លះយកមកជំនួសអាហារថ្ងៃត្រង់ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា។ យ៉ាងនេះក្តី ប្រសិនបើគេចេះប្រឡាក់គ្រឿងបានឆ្ងាញ់ល្អ នោះលៀសហាលនឹងកាន់តែបង្កើនរសជាតិមុតទ្វេដង។

ថ្ងៃនេះ Sabay នឹងបង្ហើបរបៀបប្រឡាក់គ្រឿងលៀសហាល២រសជាតិដើម្បីឲ្យទទួលបានរសជាតិឆ្ងាញ់ពិសេស៖

១. លៀសហាលម្រេចខ្មៅ

_លៀស ៥កំប៉ុង

_ម្រេច 2ស្លាបព្រា

_ស្ករស ៤ស្លាបព្រា

_អំបិល ២ស្លាបព្រា

_ម្សៅស៊ុប ៣ស្លាបព្រា

_បីចេង កន្លះស្លាបព្រា

_ខ្ទឹមស ១ដុំ

វិធីធ្វើ : លាងខ្ទឹមឲ្យស្អាត បុកទាំងសម្បកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល ប៊ីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន)

២. លៀសហាលម្ទេស

_លៀស៥កំប៉ុង

_ម្ទេស ២០គ្រាប់

_ខ្ទឹម ២ដុំ

_អំបិល ៦ស្លាបព្រា

_ប៊ីចេង ១ស្លាបព្រា

_ស្ករស ១ស្លាបព្រា

វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ ប៊ីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យជោរទឹក ) រួចយកទៅច្របល់ជាមួយលៀសឲ្យលឿន រួចដាក់ហាលភ្លាមលើថាសដែក ។

ចំណាំ

_លៀសត្រូវត្រាំទឹកយ៉ាងតិច ២ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។

_ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ឬម៉ោង១ ឆ្អិនហើយ។

៣. ធ្វើទឹកត្រីអំពិលទុំ

_លាយអំពិលទុំជាមួយទឹកច្របល់អោយសប់ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿងឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច៕

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី