វិធីរម្ងាស់ទឹកស្ករត្នោតដាក់ទឹកកកឈូសឲ្យឈ្ងុយឆ្ងាញ់

  • 2023-07-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកកកឈូស បានក្លាយជាបង្អែមដ៏ពេញនិយមសម្រាប់មនុស្សទូទៅ។ ជាទូទៅ បើចង់បានរសជាតិឆ្ងាញ់ គេតែងរម្ងាស់ទឹកស្ករត្នោតទុកស្រោចពីលើដើម្បីឲ្យពេលញ៉ាំទៅកាន់តែផ្អែមឆ្ងាញ់ បន្ថែមពីលើទឹកសឺរ៉ូ និងសណ្តែកស្ងោរ ឬចាហូយផ្សេងៗ។ ថ្ងៃនេះ Sabay នឹងណែនាំអ្នកទាំងអស់គ្នាពីរបៀបធ្វើ និងគ្រឿងផ្សំងាយៗបាន។

គ្រឿងផ្សំរួមមាន៖

-ទឹក ៦០០មីលីលីត្រ

-ស្ករត្នោត ៣០០ក្រាម

-ខ្ទិះដូងដើម ៥០០មីលីលីត្រ

-អំបិល ១ស្លាបព្រាកាហ្វេ

-ស្លឹកតើយ ៣សន្លឹក

-សាច់មៀន ២០០ក្រាម

-សាច់ដូងចាស់ ២០០ក្រាម

សម្រាប់អ្នកដែលចូលចិត្តញ៉ាំទឹកកកឈូសហើយចង់ចេះពីរបៀបរម្ងាស់ស្ករត្នោតដើម្បីឲ្យទឹកកកឈូសឈ្ងុយឆ្ងាញ់ អាចមើលតាមវីដេអូនេះបាន៖

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី