Kante ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀត​ ដែល​ផ្លាស់​ពី​អឺរ៉ុប​ទៅ​លេង​នៅ​អារ៉ាប់

  • 2023-06-21 13:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​កីឡាករ​ N'Golo Kante បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad នា​ពេល​ថ្មីៗ​នេះ​ ដោយ​បញ្ចប់​អាជីព​ ៧ឆ្នាំ​របស់​ខ្លួន​នៅ​ក្លឹប​អង់គ្លេស Chelsea។

កីឡាករ​រូប​នេះ​ចុះ​កុងត្រា ៣ឆ្នាំ​ជាមួយ​នឹង​ក្លឹប​ជើងឯក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត។

មិន​មាន​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា​កីឡាករ​រូប​នេះ​រក​ចំណូល​បាន​ប៉ុន្មាន​ពី​ក្លឹប​នេះ​ទេ តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal កីឡាករ​រូប​នេះ​មាន​ប្រាក់​បំណាច់​ជិត ១១០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

សូម​ជម្រាប​ផង​ដែរ កន្លង​មក​ គេ​សង្កេត​ឃើញ​មាន​តារាៗ​បាល់ទាត់​មួយ​ចំនួន​បាន​ផ្លាស់​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ក្នុង​នោះ​ដែរ​រួម​មាន ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម