រយៈពេលចុងក្រោយនេះ! កម្ពុជា ទទួលបានគម្រោងរោងចក្រផលិតគ្រឿងអលង្ការ ស៊ីម៉ងត៍ សំបកកង់ និងកង់អគ្គិសនី
- 2023-06-27 07:28:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេលចុងក្រោយនេះ! កម្ពុជា ទទួលបានគម្រោងរោងចក្រផលិតគ្រឿងអលង្ការ ស៊ីម៉ងត៍ សំបកកង់ និងកង់អគ្គិសនី
ចន្លោះមិនឃើញ
ក្នុងប៉ុន្មានថ្ងៃចុងក្រោយ នៃខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រធំៗជាច្រើន។ គម្រោងទាំងនោះ រួមមាន៖
-គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន Donfang Junma Cement Co., LTD មានទីតាំងនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយទុន ៩៥លានដុល្លារ។
-គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន TWPC Investment (Cambodia) Co., LTD ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមួយទុន ១០,៤លានដុល្លារ។
-គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ជាមួយទុន ១៣៨លានដុល្លារ។
-គម្រោងបង្កើតរោងចក្រផលិត និងបង្គំគ្រឿងអលង្ការ និងគ្រឿងលំអផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទីក របស់ក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាមួយទុន ៩លានដុល្លារ។
-គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ របស់ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., LTD ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង ជាមួយទុន ៧,២លានដុល្លារ៕