ដើម្បីខ្មែរ ស៊ិន យូប៊ីន ទ្រាំស្លៀករ៉ូបទម្ងន់ ១០គីឡូ និងយកព្យញ្ជនៈខ្មែរ ច្នៃធ្វើគ្រឿងអលង្ការយកទៅពាក់នៅថៃ

  • 2023-07-04 07:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដងហើយម្ដងទៀត សិល្បការិនីដ៏ស្រស់ស្អាតរបស់កម្ពុជា កញ្ញា ស៊ិន យូប៊ីន បានព្យាយាមបង្ហាញអ្វីជារបស់ខ្មែរទៅពិភពលោក ដោយនៅពេលនេះ នាងបានយកព្យញ្ជនៈ និងលេខខ្មែរទៅច្នៃធ្វើជាគ្រឿងអលង្ការឡើងកម្មវិធីធំនៅប្រទេសថៃ។

គេនៅចាំបានថា នៅក្នុងមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំងកាលពីខែមុន ស៊ិន យូប៊ីន បានយកទង់ជាតិខ្មែរច្នៃដាក់លើសំលៀកបំពាក់រំលេចដោយនាគរាជដ៏ស្រស់ស្អាតទៅបង្ហាញពិភពលោក បើទោះពេលនោះនាងប្រឈមនឹងការបណ្ដេញចេញពីវេទិកាដ៏មានកិត្តិយសនោះក៏ដោយ។

ឥឡូវនេះ យូប៊ីន បានធ្វើសកម្មភាពលើកស្ទួយសិល្បៈ វប្បធម៌ ក៏ដូចជាអត្តសញ្ញាណជាតិម្ដងទៀតហើយ ដោយលើកនេះ កើតឡើងក្នុងប្រទេសថៃកម្មវិធី ASIA TOP AWARD 2023 ។ កញ្ញា ស៊ិន យូប៊ីន វត្តមានដើម្បីទទួលពានរង្វាន់ តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year)។

យូប៊ីន បានបង្ហាញខ្លួនជាមួយដៃគូរបស់នាង លោក ខាត់ វៃហាំង ក្នុងឈុតរូបខ្មៅវាលដៃ រចនាលាយជាមួយពណ៌លំនាំក្បាច់ខ្មែរ។ ជាមួយគ្នា នាងក៏លម្អកាយដោយអលង្ការច្នៃចេញពីលេខ និងព្យញ្ជនៈខ្មែរថែមទៀត ដែលនាងច្នៃពាក់នៅលើក្បាល ដើមដៃ និងម្រាមដៃ។

តារាស្រីបានរៀបរាប់អំពី Fashion របស់នាងថា រ៉ូបជាឈុតដែលប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបថបុរាណទម្ងន់ជិត10kg ច្នៃដោយ សុផលកាត់ដេរ។ ដោយឡែកគ្រឿងអល្លង្កា តួរព្យញ្ជនៈ និង លេខ និង ស្រៈ របស់ខែ្មរ។ ទាំងនេះ គឺជាការតាំងចិត្តរបស់នាងក្នុងការយកអ្វីៗជារបស់ខ្មែរទៅបង្ហាញបរទេស។ ដូច្នេះខុសទាស់យ៉ាង សូមអភ័យដល់នាងផង។

នាងថ្លែងថា “Yubin តាំងចិត្តលើកយកបង្ហាញក្នុងកម្មវិធី ASIA TOP AWARD 2023 ខុសត្រូវយ៉ាងណាសូមខន្តីអភ័យទោសផងច៎ា"។

អត្ថបទ៖ ទារិកា