រឿងរ៉ាវពិត! កូនប្រុស ម៉ៅ សេទុង មិនហ៊ានប្រាប់ការពិតដល់ភរិយា មុនចេញទៅច្បាំងស្លាប់នៅកូរ៉េ
- 2023-07-06 04:40:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពិត! កូនប្រុស ម៉ៅ សេទុង មិនហ៊ានប្រាប់ការពិតដល់ភរិយា មុនចេញទៅច្បាំងស្លាប់នៅកូរ៉េ
ចន្លោះមិនឃើញ
ម៉ៅ អានអ៊ីង (Mao Anying) ដែលជាកូនប្រុសរបស់ ម៉ៅ សេទុង ស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិន បានច្បាំងស្លាប់ក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០។ ប៉ុន្តែមុនចេញទៅច្បាំង ម៉ៅ អានអ៊ីង បានលាប្រពន្ធទាំងមិនហ៊ានប្រាប់ថា ខ្លួនទៅសមរភូមិឡើយ។
លីវ ស៊ឺឈី (Liu Siqi) ដែលជាប្រពន្ធរបស់ ម៉ៅ អានអ៊ីង បានបង្ហាញខ្លួនដ៏កម្របំផុត ក្នុងវីដេអូឯកសារស្តីពីកងទ័ពស្ម័គ្រចិត្តចិន ចេញទៅជួយកូរ៉េខាងជើង ដើម្បីទប់ទល់នឹងការឈ្លានពានរបស់អាមេរិក ក្នុងសង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។ វីដេអូនេះមានចំណងជើងថា «Weile Heping» (ដើម្បីសន្តិភាព) ផលិតដោយទូរទស្សន៍មជ្ឈឹមចិន ហើយបានចាក់បញ្ចាំងតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មក។
ក្នុងវិដេអូនោះ លីវ ស៊ឺឈី បានរំលឹកពីអនុស្សាវរីយ៍ចុងក្រោយបំផុតដែលអ្នកស្រីបានជួប និងលាគ្នាជាមួយប្តី បន្ទាប់ពីអ្នកទាំងពីរ ទើបតែរៀបការបានមួយឆ្នាំ។
អ្នកស្រីរំលឹកថា ម៉ៅ អានអ៊ីង ដែលពេលនោះមានអាយុ២៨ឆ្នាំ បានមកនិយាយលាអ្នកស្រី ដោយមិនព្រមប្រាប់ពីការពិតចេញទៅច្បាំងនៅកូរ៉េឡើយ ដោយត្រឹមនិយាយថា រូបគាត់ទៅបំពេញបេសកកម្មមួយ ដែលពិបាកនឹងត្រឡប់វិលមកផ្ទះវិញ។
អ្នកស្រី លីវ ហាក់មានអារម្មណ៍ដឹងខ្លះៗទៅហើយ នៅពេលដែលបានកត់សម្គាល់ថាប្តីរបស់អ្នកស្រី បានឱនក្បាលគោរពអ្នកស្រី ២ដងមុនចាកចេញ។
សូមជម្រាបថា ម៉ៅ អានអ៊ីង ដែលកើតក្នុងឆ្នាំ១៩២២ បានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តចិន ទៅជួយសម្ព័ន្ធមិត្តកូរ៉េខាងជើង ក្នុងឆ្នាំ១៩៥០ ខណៈអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងទ័ពសម្ព័ន្ធមិត្ត បានវាយចូលជ្រៅក្នុងទឹកដីកូរ៉េខាងជើង រហូតដល់ជិតព្រំដែនចិន។ កូនប្រុសច្បងម៉ៅសេទុងរូបនេះ ត្រូវបានស្លាប់ដោយការវាយប្រហារពីលើអាកាសក្នុងសង្គ្រាមកូរ៉េនេះ៕
ប្រភព៖ Global Times