ខែ១០ខាងមុខនេះ នឹងដឹងច្បាស់ហើយថា កម្ពុជាអាចទៅលេងវគ្គជម្រុះជុំទី២ World Cup 2026 បានឬអត់!
- 2023-07-28 02:03:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែ១០ខាងមុខនេះ នឹងដឹងច្បាស់ហើយថា កម្ពុជាអាចទៅលេងវគ្គជម្រុះជុំទី២ World Cup 2026 បានឬអត់!
ចន្លោះមិនឃើញ
ការចាប់ឆ្នោតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 ជុំទី១ ត្រូវបានធ្វើរួចហើយ ដោយកម្ពុជា ត្រូវប៉ះ ប៉ាគីស្ថាន។ ការប្រកួតនេះនឹងធ្វើឡើងដោយការផ្លាស់ប្តូរទឹកដីគ្នា ២ជើង ក្នុងនោះ៖
ជើងទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
ជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។
ក្រុមដែលឈ្នះពីការប្រកួតវគ្គជម្រុះជុំទី១នេះ នឹងមានកៅអីឡើងទៅលេងជុំទី២ ដែលជាវគ្គចែកពូល ដោយមានក្រុម៣ កំពុងរង់ចាំ រួមមាន អារ៉ាប៊ី សាអ៊ូឌីត ហ្សកដានី និងតាជីគីស្ថាន។
គួររំលឹកថា ក្រុមទាំងពីរធ្លាប់ប៉ះគ្នារួចមកហើយ កាលពីវគ្គជម្រុះជុំទី១ World Cup 2022 ដោយកម្ពុជាបានយកឈ្នះប៉ាគីស្ថានទាំងពីរជើង ក្នុងលទ្ធផល ២-០ (ជើងទី១) និង ២-១ (ជើងទី២)៕