Fabinho ចាកចេញពី Liverpool ទៅចូលរួមជាមួយ Al-Ittihad នៅលីកកំពូល អារ៉ាប់ប៊ីសាអូឌីត
- 2023-08-01 09:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fabinho ចាកចេញពី Liverpool ទៅចូលរួមជាមួយ Al-Ittihad នៅលីកកំពូល អារ៉ាប់ប៊ីសាអូឌីត
ចន្លោះមិនឃើញ
ខ្សែបម្រើប្រេស៊ីល Fabinho បានធ្វើការផ្ទេរទៅកាន់ក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Ittihad ពី Liverpool ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះមិនបានធ្វើដំណើរជាមួយហង្សក្រហមទៅកាន់ជំរុំហ្វឹកហាត់ក្នុងប្រទេសអាល្លឺម៉ង់នាពេលថ្មីៗនេះទេ បន្ទាប់ពីភាគីអារ៉ាប៊ីសាអូឌីតបានដេញថ្លៃ ៤០លានផោនសម្រាប់រូបគេ។ Fabinho បានមកចូលរួមជាមួយ Liverpool ក្នុងខែកក្កដា ឆ្នាំ ២០១៨ ក្រោយចាកចេញពី Monaco ក្នុងតម្លៃខ្លួន ៣៩លានផោន។ Fabinho បាននិយាយថា “ ខ្ញុំចាកចេញពី Liverpool ជាមួយនឹងកិត្តិយសនិងសុភមង្គលដ៏អស្ចារ្យបំផុត សម្រាប់រយៈពេលប្រាំឆ្នាំនៅទឹកដី Anfield។ កីឡាកររូបនេះបានបន្ថែមថា "ខ្ញុំនិយាយនេះដោយសារបេះដូងពោរពេញដោយភាពរីករាយ ខ្ញុំស្រឡាញ់ក្លឹបនេះ។ អរគុណ Reds សម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានជួបជុំគ្នា"។
Fabinho គឺជាកីឡាករចុងក្រោយបំផុតរបស់ Al-Ittihad ដែលចុះហត្ថលេខានៅរដូវក្តៅនេះ ដែលជាផ្នែកមួយនៃការហូរចូលដូចទឹកបាក់ទំនប់ នៃកីឡាករល្បីៗចូលទៅក្នុង Saudi Pro League ។ ក្លឹប Al-Ittihad បាននាំចូលកីឡាករល្បីៗពីអឺរ៉ុប ដែលមានដូចជាម្ចាស់ពាន Ballon d'Or និងជាអតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema អតីតខ្សែបម្រើ Chelsea កីឡាករ N'Golo Kante និងអតីតខ្សែប្រយុទ្ធ Celtic កីឡាករ Jota។
ក្លឹប Al-Ittihad បាននិយាយថាការចុះហត្ថលេខារបស់ Fabinho គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បី ពង្រឹងក្រុមជាមួយនឹងកីឡាករឆ្នើម ដែលនឹងគាំទ្រដំណើររបស់ពួកគេក្នុងដំណាក់កាលខាងមុខនេះ ដែលរួមបញ្ចូលទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិជាច្រើន៕