Kane ទំនង​ជា​នៅ​បន្ត​ជា​មួយ​ Spurs ខណៈ​សំណើ​​របស់​ Bayern ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់​

  • 2023-08-08 12:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Harry Kane ទំនង​ជា​នៅ​បន្ត​ជា​មួយ​ក្លឹប​ Tottenham Hotspur នៅ​ក្នុង​រដូវកាល​ខាង​មុខ​នេះ​បន្ត​ទៀត​ ព្រោះ​តែ​ខាង​ក្លឹប​ Premier League នេះ​បាន​ដិសេធ​សំណើ​ចង់​បាន​របស់​ក្លឹប​ Bayern Munich ជា​បន្ត​បន្ទាប់​។

បើ​តាម​ចុះ​ផ្សាយ​របស់​ Goal ខាង​ Spurs បាន​បដិសេធ​ Bayern ចំនួន​ ៣ដង​ហើយ​ឲ្យ​សំណើ​ទី​១ សុំ​ទិញ​ក្នុង​តម្លៃ​ ៩០.២លាន​ដុល្លារ​ សំណើ​ទី​២តម្លៃ​ ១០៣.៣លាន​ដុល្លារ​ និង​សំណើ​ចុងក្រោយ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​គឺ​ ១១០លាន​ដុល្លារ​។

បើ​ប្រភព​ដដែល​នេះ​ខាង​ Bayern នឹង​ធ្វើ​ការ​គិតគូរ​ដាក់​សំណើ​ទិញ​ខ្សែប្រយុទ្ធ​រូប​ខាង​លើ​ពី​ Spurs ម្ដង​ទៀត​។

តាមពិត​ទៅ ប្រធាន​ក្លឹប​ Spurs លោក​ Daniel Levy មិន​ចង់​លក់​កីឡាករ​រូប​នេះ​នៅ​ឆ្នាំ​នេះ​ទេ តែ​ម្ចាស់​ក្លឹប​នេះ​គឺ​លោក Joe Lewis ក៏​មិន​ចង់​ទុក​កីឡាករ​រូប​នេះ​មួយ​ឆ្នាំ​ទៀត​ទេ ប្រសិន​បើ​ Kane មិនព្រម​ចុះ​កុងត្រា​ថ្មី ព្រោះ​តែ​កីឡាករ​នេះ​នឹង​ដាច់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​ឆ្នាំ​២០២៤ខាង​មុខ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី