សមត្ថកិច្ចជំនាញ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកនិយមថតរូបស្រាត និង វីដេអូស្រើបស្រាលពេលរួមរ័ក្ស!
- 2023-08-10 07:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចជំនាញ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកនិយមថតរូបស្រាត និង វីដេអូស្រើបស្រាលពេលរួមរ័ក្ស!
ចន្លោះមិនឃើញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងគិតគូឱ្យបានវែងឆ្ងាយ មុនសម្រេចចិត្តថតរូបភាពស្រាត អាក្រាតកាយ ឫ វីដេអូឃ្លីបពេលបង្កាត់ភ្លើងស្នេហ៍ រួមរក្ស័លើគ្រែជាមួយដៃគូ។
ក្នុងពេលបច្ចុប្បន្ន សង្កេតឃើញថាមានការនិយមថតរូបភាពស្រាត ដើម្បីផ្ញើឱ្យគូស្នេហ៍មើល និង ជាពិសេសនោះគឺការថតវីដេអូឃ្លីប អំឡុងពេលឡើងឋានសួគ៌ ដែលនេះសុទ្ធសឹងជាហានិភ័យ ដូចជាការទុកគម្រាមពីសំណាក់ដៃគូ និង ខ្លះទៀតបានបែកធ្លាយពេញបណ្តាញអ៊ីធឺណែត។ ជាក់ស្តែង មានពាក្យបណ្តឹងជាច្រើនករណី អំពីការបែកធ្លាយរូបភាពស្រាត អាក្រាតកាយ ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
តាងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ ៕