សម្ដេចតេជោ ហ៊ុន សែន ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​គ្រប់​ផ្នែក​ចុះ​ជួប​ប្រជាពលរដ្ឋ​ឲ្យច្រើន

  • 2023-08-11 04:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​ជួបសំណេះ​សំណាល​ជាមួយ​ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល​អាណត្តិថ្មី​ម្សិលមិញ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្បាល​ម៉ាស៊ីន​រាជ​រដ្ឋាភិបាល​ថ្មី ចាប់​ពី​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ទាំង​អស់​ក្នុង​អាណត្តិ​ទី៧ ឲ្យ​មាន​កាលវិភាគ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន។

ធ្វើ​បែប​នេះ ដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ និង​ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។ សម្ដេចតេជោ សូមអោយ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។

តាម​ផែន​ការ អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាព​ចាប់​ពី​ថ្ងៃទី២២ ខែសីហា តទៅ ក្នុងនោះ គឺ​មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង​ស្រុង​ដោយមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី