កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍មួយទៀតហើយ នៅស្រុកឱរ៉ាល់
- 2023-08-25 03:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍មួយទៀតហើយ នៅស្រុកឱរ៉ាល់
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះថា ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។
គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
សូមជម្រាបថា គម្រោងរោងចក្រស៊ីម៉ងត៍នេះ គឺជាគម្រោងទី២ហើយក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីគម្រោងរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន Donfang Junma Cement Co., LTD ដែលស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចយល់ព្រមកាលពីខែមិថុនា។
គួរដឹងថា រោងចក្រស៊ីម៉ងត៍ ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន រោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត, រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង មានទីតាំងនៅក្រុងកំពត ខេត្តកំពត, រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត, រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត នៅខេត្តកំពត៕