Cayenne 2024 ក្លាយ​ជា SUV ម៉ាស៊ីនខ្លាំង​បំផុតរបស់ Porsche ប្រើ Turbo E-Hybrid

  • 2023-08-29 03:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Porsche ទើបតែ​បញ្ចេញ​កំពូល​រថយន្ត​ SUV ថ្មីរបស់ខ្លួន Cayenne 2024 ដែល​បំពាក់​មក​ជាមួយ​ប្រភេទ​ម៉ាស៊ីនថ្មី និងខ្លាំង​បំផុត ព្រមទាំង​កញ្ចប់​អាគុយ​ធំជាងមុន​ផងដែរ។

រថយន្ត Porsche Cayenne 2024 Turbo E-Hybrid កាន់តែខ្លាំងជាងមុន​ជិត ១០% ដោយវាប្រើម៉ាស៊ីន​ចំណុះ ៤,០លីត្រ Twin-Turbocharge V8 ​ផលិត​បានកម្លាំង ៧២៩សេះ និង​កម្លាំងរមួល ៩៤៩ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៣,៥វិនាទី និងមានល្បឿនអតិបរមា ២៩៥គីឡូម៉ែត្រ/ម៉ោង។ ធុងអាគុយ​របស់​វា​មានទំហំ ២៥,៩គីឡូវ៉ាត់ម៉ោង តែចម្ងាយបើកបរ​ មិនត្រូវបានបញ្ជាក់ឡើយ។

ផ្នែក​ខាងក្នុង​របស់​រថយន្ត SUV នេះ ធ្វើជារាងបែបស្ព័រ។ ក្នុងនោះ ដៃចង្កូត​មានមុខងារកម្តៅ, ទ្វាអាលុយមីញ៉ូម និង​កៅអី​ពូកស្បែក ដែល​អាច​សារ៉េបាន ១៨របៀប។ វា​បំពាក់​កុងទ័រឌីជីថល​រាងកោង ទំហំ ១២,៦អ៊ីញ និង​អេក្រង់​កម្សាន្ត​ថាច់ស្គ្រីន ១២,៣អ៊ីញ ព្រមទាំង​មាន​បន្ទះសាកថ្ម​ឥតខ្សែ​ទំហំ ១៥វ៉ាត់ផងដែរ។

រថយន្ត Porsche Cayenne 2024 នេះ រំពឹង​ថា​នឹងដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ នាពេល​ខាងមុខនេះ ដោយមានតម្លៃចាប់ពីជាង ១៤ម៉ឺន ទៅជាង ១៥ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី