Elon Musk បើកឡាន Cybertruck ដឹក​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជិះឆ្វែល១ជុំ​ មើលទៅជាតិណាស់! (មានវីដេអូ)

  • 2023-09-20 08:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នឹងរថយន្តអគ្គិសនី Cybertruck របស់ខ្លួនទៀតហើយ ដោយលោក​បានបើករថយន្ត​នេះដឹកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu ផ្ទាល់តែម្តង ទាំងដែល​រថយន្ត​នេះ មិនទាន់ដាក់លក់លើទីផ្សារនៅឡើយ។

សូម​ជម្រាប​ថា ​លោក Benjamin Netanyahu បានធ្វើទស្សនកិច្ច​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ពិនិត្យ​មើលដំណើរការ​ផលិត​កម្ម​ និងដំឡើង​រថយន្តអគ្គិសនី។ បន្តិចក្រោយមក លោក Elon Musk បាន​អញ្ជើញ​មេដឹកនាំអ៊ីស្រាអែល ឡើង​ជិះរថយន្ត Cybertruck ដោយ​លោកជាអ្នកបើកផ្ទាល់ជិះមួយជុំយ៉ាងលឿន។

ក្រោយ​ជិះសាកល្បង​រថយន្ត Cyber Truck លោក Benjamin Netanyahu ហាក់បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះរថយន្តអគ្គិសនីនេះ ដោយបាន​និយាយជាមួយលោក Elon Musk ជាច្រើននាទី។

សូមទស្សនាវីដេអូខាងក្រោមនេះ

គួរ​រំលឹកថា ក្រុមហ៊ុន Tesla បាន​ដាក់​បង្ហាញ​រថយន្តអគ្គិសនី Cybertruck ជាលើកដំបូង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅ​រោងចក្រ​របស់ខ្លួន​ក្នុងរដ្ឋ Texas បន្ទាប់ពីពន្យារពេល ២ឆ្នាំមក។

តាម​ព័ត៌មាន​មួយចំនួន​ឱ្យដឹងថា រថយន្ត Cybertuck នឹង​មាន​ជម្រើស option ចំនួន៤។ ក្នុងនោះ៖

១. ប្រើម៉ូទ័រអគ្គិសនី១ និងអាចធ្វើដំណើរ​បាន​ដល់​ចម្ងាយ ៤០០គីឡូម៉ែត្រ​ពេលសាកពេញ។

២. ប្រើ​ម៉ូទ័រអគ្គិសនី​២ និង​អាចធ្វើដំណើរបាន​ដល់​ចម្ងាយ ៤៨០គីឡូម៉ែត្រ ពេល​សាកពេញ។

៣. ប្រើម៉ូទ័រ៣អគ្គិសនី៣ និង​អាច​ធ្វើដំណើរបាន​ដល់ចម្ងាយ ៨០០គីឡូម៉ែត្រ ពេលសាកពេញ។

៤. ប្រើម៉ូទ័រអគ្គិសនី៤ និង​អាចធ្វើដំណើរបានដល់​ចម្ងាយ ១០០០គីឡូម៉ែត្រ ពេលសាកពេញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី