តោះមកមើលរូបថតដែលថតចេញពីទូរស័ព្ទដៃ OPPO Reno10 ដោយជ័យលាភីទាំង ៥ បើមិនប្រាប់ស្មានតែថតចេញពីកាមេរ៉ាធំតើ

  • 2023-09-25 10:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO Photography Contest​ 2023 ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ និងមានភាពច្នៃប្រឌិតខ្ពស់ ដែលកម្មវិធីនេះបានធ្វើឡើងនៅ GIA Tower - Garden In the Air ក្រោមការចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា អ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។

តួយ៉ាងកម្មវិធីប្រកួតថតរូបលើទូរស័ព្ទដៃ OPPO Photography Contest 2023 បានរៀបចំឡើងក្នុងគោលបំណងឲ្យនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ឧបករណ៍ស្មាតហ្វូនរបស់ OPPO ក៏អាចក្លាយជាអ្នកជំនាញថតរូប Portrait អាជីពផងដែរ។ ហើយកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន 5 នៅក្នុងប្រទេសកម្ពុជារួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យលីមកុកវីង ដែលការប្រកួតមានដល់ទៅ 2 វគ្គ ដែលវគ្គទី 1 បានធ្វើការប្រកួតនៅតាមសាកលវិទ្យាល័យនីមួយៗ បូករួមទាំងការផ្តល់នូវសិក្ខាសាលាពីអ្នកជំនាញអាជីពដោយឥតគិតថ្លៃថែមទៀតផង ហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានធ្វើឡើងក្រោមប្រធានបទ “សម្រស់ទីក្រុងភ្នំពេញ”។​

ក្នុងនោះផងដែរ ដើម្បីចម្រាញ់យកជើងខ្លាំងចំនួន 5​ រូបពីការប្រកួតថតរូបតាមទូរស័ព្ទដៃ និងមានសុក្រឹតបំផុតដល់បេក្ខភាពក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺមានការដាក់ពិន្ទុ 50% ពីគណៈកម្មាការ។​ រីឯ 50% ទៀតគឺបានមកពីការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ពីថ្ងៃទី 20-24 ខែកញ្ញា កន្លងមក។ សូមអបអរសាទរដល់ជ័យលាភីចំនួន 5 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖

  • ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ Kouk Mengchou មកពីសាកលវិទ្យាល័យ កម្ពុជា
  • ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ Ky Chanchomrern មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
  • ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ Pich Thavat មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
  • ចំណាត់ថ្នាក់លេខ 4 បានទៅលើបេក្ខជនឈ្មោះ Ung Sothanouk មកពីសាកលវិទ្យាល័យ លីមកុកវីង
  • ចំណាត់ថ្នាក់លេខ 5 បានទៅលើបេក្ខជនឈ្មោះ Kak Vatey មកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

បេក្ខជនជ័យលាភី Kouk Mengchou បាន​បង្ហាញក្តីសប្បាយរីករាយ និងរំភើបជាខ្លាំង​ដែល​បាន​ចូលរួមក្នុងកម្មវិធី​របស់ OPPO នេះ។ យុវជនរូបនេះ បញ្ជាក់ថា ខ្លួនបាន​ប្រើបច្ចេកវិទ្យាថតរូបដែលទើបបំពាក់ថ្មី​មាននៅលើ OPPO Reno 10 5G ធ្វើឱ្យការថតរូបបានច្បាស់ ទោះស្ថិតនៅក្នុងទីងងឹតក៏ដោយ។ Mengchou ក៏បាន​និយាយដែរថា ស្មាតហ្វូននេះ​ អាច​ជួយឱ្យថតរូបបានយ៉ាងច្បាស់ល្អ ទោះ​យើងពុំមែន​ជាអ្នកថតរូប Professional ក៏ដោយ។

ចំណែក Ky Chanchomrern ដែលជាប់ចំណាត់ថ្នាក់ទី២ បានលើកឡើង​ថា ទោះ​មិនជាប់ជ័យលាភីលេខ១ ប៉ុន្តែក៏មាន​អារម្មណ៍រំភើបជាមួយសមត្ថភាព​ថតរូប​របស់ខ្លួន។ បេក្ខជន​រូបនេះ បាន​កោតសរសើរយ៉ាងខ្លាំង​ចំពោះ​គុណភាពរូប​ដែលថតចេញពី OPPO Reno 10 5G និងបានណែនាំ​ឱ្យ​អ្នកដែលមិនសូវចេះ​ថតរូប សាកល្បងប្រើស្មាតហ្វូន​នេះទៀតផង។

មិនខុសគ្នានោះសម្រាប់​ Kak Vatey ដែល​ទទួលចំណាត់ថ្នាក់ទី៥ យល់ឃើញផងដែរថា OPPO Reno 10 5G ជាអ្នកឯកទេសថតរូបបែប Portrait ដែល​ថតចាប់យកមុខ​មនុស្សបានយ៉ាងស្អាតល្អមែនទែន ពោលគឺរូបព្រាល Background ឃើញបែបធម្មជាតិតែម្តង សឹងតែមិនចាំបាច់​ប្រើកម្មវិធីជំនួយកែរូបនោះទេ។

ខាងក្រោមនេះ គឺជារូបថតទាំង៥ ដែលបានជាប់ជ័យលាភី៖

គួរបញ្ជាក់ផងដែរថា​សម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5រូប បានទទួល៖

  • ជ័យលាភីលេខ1: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ទឹកប្រាក់ 1,000,000 រៀលជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

  • ជ័យលាភីលេខ2​ និងលេខ3: OPPO Pad Air មួយគ្រឿង ទឹកប្រាក់ 500,000 រៀលជាមួយនឹងវិញ្ញាបនបត្រ​ 1​ សន្លឹក។

  • ជ័យលាភីលេខ4​ និងលេខ5: កាសឥតខ្សែ Enco Air3 មួយគ្រឿង ទឹកប្រាក់ 200,000 រៀលជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក៕

អត្ថបទថ្មី