Lewandowski ត្រូវ​បាន​ Barca ថា​កំពុង​មាន​របួស​កជើង​

  • 2023-10-05 12:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Robert Lewandowski ត្រូវ​បាន​ក្លឹប​ Barcelona ចេញ​សេចក្ដីប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​កំពុង​មាន​របួស​ហើម​កជើង​ខាង​ឆ្វេង​។

របួស​នេះ​គឺ​កើត​ឡើង​នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ Barcelona នឹង​ក្លឹប​ Porto ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ Group Stage ដោយ​ Lewandowski ត្រូវ​បាន​ជំនួស​ចេញ​ភ្លាម​ពី​ការ​ប្រកួត​នេះ​ដោយ​ Ferran Torres បន្ទាប់​ពី​ចូល​លេង​បាន​ ៣៤នាទី​។

ហើយ​ Torres នេះ​ហើយ​ជា​អ្នក​រក​ជ័យ​ជំនះ​ឲ្យ​ Barca ក្នុង​ប្រកួត​ខាង​លើ​នេះ​នូវ​លទ្ធផល​ ១-០ ក្រោយ​ចូល​ជំនួស​ Lewandowski។

នៅ​ក្នុង​រដូវកាល​នេះ​ Lewandowski ចូល​លេង​ឲ្យ​ Barca បាន​១០ប្រកួត​ និង​ស៊ុត​ចូល​៦គ្រាប់​៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម