UEFA ប្រកាស​ពន្យារ​ពេល​រាល់​ប្រកួត​អន្តរជាតិ​នៅ​អ៊ីស្រាអែល

  • 2023-10-09 10:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​បាល់ទាត់​អឺរ៉ុបដែល​ហៅ​កាត់​ថា UEFA ប្រកាស​ពន្យារ​រាល់​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទឹកដី​អ៊ីស្រាអែល​នៅ​អំឡុង​ ២សប្ដាហ៍​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

អ៊ីស្រាអែល​នៅ​ពេល​នេះ​ដែរ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម ដោយសារ​តែ​មាន​ការ​វាយប្រហារ​គ្នា​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង ១ពាន់​នាក់​ហើយ​បាន​បាត់បង់​ជីវិត។

ជាមួយ​គ្នា​នេះ​ដែរ ដោយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព UEFA សម្រេច​ថា ប្រកួត​អន្តរជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​អ៊ីស្រាអែល អំឡុង​ ២សប្ដាហ៍​ខាង​មុខ​នេះ​នឹង​ធ្វើ​ការ​ពន្យារ​រហូត​ដល់​អ៊ីស្រាអែល​រៀបចំ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ឡើង​វិញ។

ប្រកួត​ដែល​ត្រូវ​ពន្យារ​នោះ​រួមមាន ប្រកួត​វគ្គ​ជម្រុះ​នៃព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Euro 2024 រវាង​អ៊ីស្រាអែល និង​ស្វីស ព្រម​ទាំង​ប្រកួត​ឈុត​យុវជន​អាយុ​ក្រោម​ ២១ឆ្នាំ និង​អាយុ​ក្រោម​ ១៧ឆ្នាំ៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី