Rooney ឡើង​ដឹកនាំ​ក្លឹប Birmingham

  • 2023-10-11 11:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម Wayne Rooney ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​ក្លឹប Birmingham City។

Rooney ចុះ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប​អង់គ្លេស។ លោក​ឡើង​ដឹក​នាំ Birmingham ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក្លឹប​ទើប​បញ្ចប់​ការងារ​អតីត​អ្នក​ចាត់​ការ John Eustace។

បច្ចុប្បន្ន​ Birmingham កំពុង​ឈរ​លេខ ៦ ក្នុង​លីគ​កំពូល​លំដាប់​ពីរ​របស់​អង់គ្លេស។

មុន​ឡើង​មក​ដឹកនាំ​ក្លឹប Rooney ធ្លាប់​មាន​ប្រវត្តិ​ចាត់​ការ​ក្លឹប​ប្រមាណ ២ ឆ្នាំ បន្ទាប់​ពី​ចូល​និវត្តន៍​ពី​ភាព​ជា​កីឡាករ​កាល​ពី​ខែ​មករា​ឆ្នាំ ២០២១។ អតីត​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ​ធ្លាប់​ដឹកនាំ​ក្លឹប​អង់គ្លេស Derby County និង​ក្លឹប​អាមេរិក DC United៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី